១១​ នាក់​ថ្លៃ​ជាង​គេ​លើ​លោក​ចេញ​ហើយ​សរុប​តម្លៃ​១,៤​ប៊ីលាន​ផោន តែ​គ្មាន Hazard ទេ

  • 2019-06-14 03:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kylian Mbappe ​មាន​ឈ្មោះ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​គិត​ក្នុង​ពេល​បច្ចុប្បន្ន តម្លៃ​២២៤​លាន​ផោន។ ចំណែក Mohamed Salah ស្ថិត​នៅ​លេខ​ពីរ​ តម្លៃ​១៩៥​លាន​ផោន ឯ Raheem Sterling របស់ Manchester City តម្លៃ​១៨៤​លាន​ផោន យក​ឈ្នះ Lionel Messi ដែល​មាន​តម្លៃ​១៤៨,៧​លាន​ផោន ដណ្ដើម​បាន​លេខ​៣​ក្នុង​បញ្ជី។

ទិន្នន័យ​​បញ្ជី​ឈ្មោះ​កីឡាករ​ថ្លៃ​ជាង​គេ​នេះ​បាន​បញ្ចេញ​ដោយ CIES Football Observatory ដែល​តែងតែ​បញ្ចេញ​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣។ ខាង​ក្រោម​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ទាំង​៣០​នាក់ (តម្លៃ​ខ្លូនគិត​ជា​លាន​ផោន)៖

១ - Kylian Mbappe (PSG) £223.8m

២ - Mohamed Salah (LIV) £195m

៣ - Raheem Sterling (MCI) £184.6m

៤ - Lionel Messi (BCN) £148.7m

៥ - Jadon Sancho (BOR) £141.6m

៦ - Sadio Mane (LIV) £140.2m

៧ - Harry Kane (TOT) £137.9m

៨ - Roberto Firmino (LIV) £128.13m

៩ - Antoine Grizemann (ATL) £127.7m

១០ - Leroy Sane (MCI) £121.8m

១១ - Bernardo Silva (MCI) £121.6m

១២ - Gabriel Jesus (MCI) £116m

១៣ - Trent Alexander-Arnold (LIV) £115.6m

១៤ - Philippe Coutinho (BCN) £114.9m

១៤ - Romelu Lukaku (MUN) £111.2m

១៦ - Paul Pogba (MUN) £111.1m

១៧ - Neymar (PSG) £110.8m

១៨ - Marcus Rashford (MUN) £109.7m

១៩ - Eden Hazard (RMA) £107.2m

២០ - Cristiano Ronaldo (JUV) £104.94m

២១ - Ousmane Dembele (BAR) £104m

២២ - Virgil van Dijk (LIV) £99.6m

២៣ - Paulo Dybala (JUV) £96.1m

២៤ - Alisson Becker (LIV) £95.5m

២៥ - Aymeric Laporte (MCI) £93.6m

២៦ - Ederson (MCI) £91.5m

២៧ - Dele Alli (TOT) £91m

២៨ - Richarlison (EVE) £87.6m

២៩ - Son Heung-min (TOT) £86.3m

៣០ - Marc-Andre ter Stegen (BCN) £84.5m

ក្នុង​ចំណោម​ទាំង​៣០​នាក់​គេ​បាន​ចម្រាញ់​យក​១១​នាក់​ដែល​ថ្លៃ​ជាង​គេ​ក្នុង​នោះ ប្រយុទ្ធ​៣​ខាង​លើ​មាន Mbappe, Salah និង Sterling សរុប​តម្លៃ​ចូល​គ្នា​៦០៣​លាន​ផោន។ ចំណែក​បម្រើ​៣​កណ្ដាល​មាន Bernardo Silva, Philippe Coutinho និង Paul Pogba។ ចំពោះ​ខ្សែ​ការពារ​៤​ខាង​ក្រោម​​គឺ Andy Robertson, Virgil van Dijk ,Trent Alexander-Arnold និង Aymeric Laporte ខណៈ​អ្នក​ចាំ​ទី​គឺ Alisson របស់ Liverpool។ សរុប​តម្លៃ​១១​នាក់​ថ្លៃ​ជាង​គេ ១,៤​ប៊ីលាន​ផោន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ