​iPhone XS ​ចាញ់​ច្រាប Pixel 3 ​រឿង​មួយ តែ​ជំនាន់​ក្រោយ XI ​នឹង​មាន​ការ​កែប្រែ​ហើយ

  • 2019-06-14 06:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ផ្លាស់ប្តូរ​នៅ​រចនាបថ​តួ​ខ្លួន​ថ្មី iPhone XI និង iPhone XI Max ​ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​នឹង​មាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ឲ្យ​ឈ្មោះ​ថា 'Night Mode' សម្រាប់​ការ​ផ្តិត​យក​រូបភាព​បាន​ច្បាស់ល្អ​នៅ​ទីតាំង​ងងឹត​ឬ​ខ្សោយ​ពន្លឺ ពោល​គឺ​ស្រដៀង​ទៅ​នឹង Night Sight មាន​លើ Pixel 3។

តាម​រយៈ​ការ​ប្រៀបធៀប​កន្លង​ទៅ​សម្រាប់​ការ​ប្រើប្រាស់ iPhone XS និង Pixel 3 របស់ Google ថត​នៅ​ទីតាំង​ខ្សោយ​ពន្លឺ ជា​ការ​ពិត​ណាស់​គឺ​ស្មាតហ្វូន​របស់ Google អាច​ធ្វើ​បាន​ល្អ​ជាង​ដាច់​ឆ្ងាយ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ Apple ​ត្រូវ​ការ​កែប្រែ​ចាំ​បាច់​លើ​ iPhone សេរ៊ី​ឆ្នាំ ២០១៩។

យោង​តាម​ប្រភព​សារព័ត៌មាន EverythingApplePro ​បាន​បង្ហើប​ថា iPhone XI និង iPhone XI Max ​នឹង​មាន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កាមេរ៉ា ៣ គ្រាប់ បន្សំ​ការ​ការ​ប្រើប្រាស់ Night Mode ជំនួយ​ដល់​ការ​ថត​នៅ​ទីតតាំង​ងងឹត ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​មាន​ប្រើប្រាស់​តែ​នៅ​លើ iPhone ជំនាន់​ក្រោយ​ឬ​បន្ថែម​ចូល​តាម​រយៈ​កំណែ Firmware នៃ​ជំនាន់​ណា​មួយ​នោះ​ឡើយ។ ប្រភព​ក៏​រំពឹង​ថា Apple នឹង​បន្ថែម​មុខងារ​នេះ​លើ iPhone XIR នា​ឆ្នាំ ២០១៩ នេះ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី