ជើង​ឯក​ Ros KH Cup ប្រាក់​រង្វាន់​សរុប​១០០​លាន​រៀលប្រកួតថ្ងៃនេះ​

  • 2019-06-14 23:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​​ឯក​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ ROS KH Cup 2019 នឹង​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ចាប់​ពី​វេលា​ម៉ោង​ ១២ ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប​អ៊ីម៉ន​ទី​២​សែន​សុក្រ។

បន្ទាប់​រង​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ ក្រោយ​ពេល​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ព​ពិធី​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ Digital Cambodia នៅ​កោះពេជ្រ​ ​កាល​ពី​ថ្ងៃ​ទី​១៥​-១៦-១៧​ ខែ​មីនា​ ឆ្នាំ​២០១៩។ ពេល​នេះ​​ឈាន​ដល់​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ហើយ​ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ ១០០​លាន​រៀល​ខ្មែរ។​

ជើង​ឯក​​ ROS KH Cup ក្នុង​ប្រភេទ​​វិញ្ញាសា​ Rules of Survival ​ប្រកួត​តាម​ទូរសព្ទ​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ (EFC) ​និង​ក្រុមហ៊ុន​ NetEase(Rules of Survival)​។

ប្រាក់​រង្វាន់​សរុប​មាន​រហូត​ដល់​១០០​លាន​រៀល​ខ្មែរ​ ហើយ​​មាន​រហូត​ដល់​១៥​ក្រុម​ដែល​ទទួល​បាន​ប្រាក់​រង្វាន់។ សូម្បី​តែ​ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១៥​ហោច​ណាស់​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​១លាន​រៀល​ដែរ។

ប្រាក់​រង្វាន់​ទទួល​បាន​ពី​លេខ​១​ដល់​លេខ​១៥

  • លេខ​១​ ទទួល​បាន​ប្រាក់​រង្វាន់​ ២៥ លានរៀល
  • លេខ២ ទទួល​បាន​ប្រាក់​រង្វាន់​ ២០ លានរៀល​
  • លេខ៣ ទទួល​បាន​ប្រាក់​រង្វាន់​​ ១០ លាន​រៀល​
  • លេខ៤ ទទួល​បាន​ប្រាក់​រង្វាន់​ ៧ លាន​រៀល​
  • លេខ​៥ ទទួល​បាន​ប្រាក់​រង្វាន់​ ៦ លានរៀល​
  • លេខ​៦ ទទួល​បាន​ប្រាក់​រង្វាន់​ ៥ លាន និង ៥ សែនរៀល​
  • លេខ​៧ ទទួល​បាន​ប្រាក់​រង្វាន់​ ៥ លាន​ រៀល​
  • លេខ​៨ ទទួល​បាន​ប្រាក់​រង្វាន់​ ៤ លាន និង ៥ សែន រៀល​
  • លេខ​៩ ទទួល​បាន​ប្រាក់​រង្វាន់​ ៤ លាន​រៀល​
  • លេខ​១០ ទទួល​បាន​ប្រាក់​រង្វាន់​ ៣ លាន និង ៥ សែនរៀល​
  • លេខ​១១ ទទួល​បាន​ប្រាក់​រង្វាន់​ ៣ លាន​រៀល​
  • លេខ​១២ ទទួល​បាន​ប្រាក់​រង្វាន់​ ២ លាន និង​ ៥ សែនរៀល​
  • លេខ​១៣ ទទួល​បាន​ប្រាក់​រង្វាន់​ ២ លាន​រៀល​
  • លេខ​១៤ ទទួល​បាន​ប្រាក់​រង្វាន់​ ១ លាន​រៀល
  • ​លេខ​១៥ ទទួល​បាន​ប្រាក់​រង្វាន់​ ១ លានរៀល​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី