រៀន​ចប់​លើក​នេះ​ តែម​ ម៉ឺន​ នឹង​តាមដាន​ការ​អនុវត្តន៍​របស់​ចៅក្រម​ អាជ្ញាកណ្ដាល​ គ្រប់​សង្វៀន​

  • 2019-06-14 07:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ តែម​ ម៉ឺន​ សិក្ខាកាម​ដែល​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ក្រម​សីលធម៌​ សមត្ថភាព​បច្ចេកទេស​កម្រិត​មធ្យម​ រួច​ហើយ​លើក​នេះ​ សហព័ន្ធ​នឹង​តាមដាន​ពិនិត្យ​មិន​បណ្ដោយ​ឲ្យ​រៀន​អស់​លុយ​អត់​ប្រយោជន៍​នោះ​ទេ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ក្រម​សីលធម៌​ម្សិលមិញ​នេះ​ថា​ អ្វី​ដែល​រៀន​ទាំង​ប៉ុន្មាន​ត្រូវ​តែ​យក​ទៅ​អនុវត្តន៍​ រៀប​ចាប់​ពី​ពេល​នេះ​តទៅ​ខាង​សហព័ន្ធ​បាន​ចាត់ចែង​នឹង​ឲ្យ​អ្នក​តាមដាន​ពី​ពិនិត្យ​ លើ​កិច្ច​ការ​ដែល​មន្ត្រី​នានា​តាម​សង្វៀន។​ ការ​តាមដាន​ ឬ​ទាមទារ​របាយការណ៍​ការងារ​ពី​សំណាក់​ចៅក្រម​ ឬ​អាជ្ញាកណ្ដាល​ទាំង​នេះ​ ដើម្បី​បាន​ដឹង​ច្បាស់​ពី​សមត្ថភាព​ការងារ​ ជា​ពិសេស​ចំណុច​សំខាន់ៗ​ដែល​សហព័ន្ធ​ទើប​បង្រៀន​ក្នុង​វគ្គ​សិក្សា​រយៈពេល​២ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ។​ នៅ​ពេល​ខាង​មុខ​សហព័ន្ធ​គ្រោង​នឹង​ដាក់​ចំណាត់ថ្នាក់​សមត្ថភាព​ មន្ត្រី​អាជ្ញាកណ្ដាល​ ចៅក្រម​កម្រិត​ A-B-C​ License ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ទើប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ក្រម​សីលធម៌​ បច្ចេកទេស​កម្រិត​មធ្យម​រយៈពេល​២​ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​ទី១២-១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។​ សិក្ខាកាម​ចូលរួម​ជា​មន្ត្រី​បម្រើការ​នៅ​តាម​បណ្ដា​សង្វៀន​ស្ថានីយ​ទូរទស្សន៍នានា។​ សហព័ន្ធ​មួយ​រយៈពេល​នេះ​ គឺ​បើក​វគ្គ​សិក្សា​ច្រើន​មែនទែន​ លើ​វិជ្ជាជីវៈ​ ក្រម​សីលធម៌​អាជ្ញាកណ្ដាល​ ចៅក្រម​ មាន​ទាំង​នៅ​តាម​ខេត្ត​ផង​ដែរ​ បន្ទាប់​ពី​មាន​ការ​ណែនាំ​ពី​ប្រមុខ​រាជ្យ​រដ្ឋាភិបាល​កន្លង​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម