ត្រូវ​កង់​បី​ជិះ​កៀរ​ឡាន លោក ងួន សុបិន ខំ​ជិះ​ដេញ​តាម​រហូត​ទាន់​ ដើម្បី​ធ្វើ​រឿង​១ឲ្យរាង!

  • 2019-06-14 07:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​កំប្លែង ងួន សុបិន ត្រូវ​បុរស​បើក​កង់​បី​មួយ​រូប បើក​បរ​បញ្ច្រាស​មក​ប៉ះ​ត្រូវ​នឹង​រថយន្ត​របស់​លោក ធ្វើ​ឲ្យ​ខូច​ខាត​ផ្នែក​ខ្លះ​នៃ​ខាង​មុខ​ខាង​ឆ្វេង​រថយន្ត​របស់​ខ្លួន​ហើយ ព្យាយាម​បើក​គេច​ទៀត ប៉ុន្តែ​ត្រូវ​បាន​លោក​បើក​ឡាន​ដេញ​តាម​រហូត​ចាប់​បាន។

ហេតុការណ៍ បាន​កើត​ឡើង​នៅ​១​ម៉ោង​មុន​នេះ នៅ​ម្ដុំ​សាលា​សន្ធរ​មុខ ដែល​លោក​មាន​គោលដៅ​ទៅ​ផ្សារ​ដើម​គរ។ តាម​តារា​កំប្លែង បាន​ឲ្យ​ដឹង​ថា លោក​បើក​បរ​រថយន្ត​ម៉ាក Pruise ពណ៌​ខ្មៅ​មួយ​គ្រឿងដែល​ទើប​ទិញ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ដោយ​បើក​ពី​ក្រោយ​ម៉ូតូ​កង់​៣​ឥណ្ឌា មួយ​គ្រឿង បន្តិច​ក្រោយ​មក ស្រាប់​តែ​កង់​បី​ឥណ្ឌា បក​ត្រឡប់​ក្រោយ​មក​វិញ ហើយ​មក​កៀរ​នឹង​ផ្នែក​ខាង​មុខ​របស់​លោក ធ្វើ​ឲ្យ​ខូច​ខាត​គួរ​សម។ ករណី​នេះ លោក​អះអាង​ថា ដោយ​សារ​តែ​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​រូប​នោះ ព្យាយាម​បើក​គេច​ប៉ូលិស។

បុរស​អ្នក​បើក​កង់បី និង​សមត្ថកិច្ច​ចរាចរណ៍

យ៉ាង​ណា ក្រោយ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​លើ​រថយន្ត​របស់​តារា​កំប្លែង ងួន សុបិន អ្នក​បើក​បរ​កង់​បី​ឥណ្ឌា មិន​បាន​ឈប់​សុំ​ទោស ឬ​ទទួល​ខុស​ត្រូវ​នោះ​ឡើយ តែ​បាន​ព្យាយាម​បើក​​គេច​ថែម​ទៀត។ យ៉ាង​ណា តារា​កំប្លែង​ល្បី​ឈ្មោះ​រូប​នេះ មិន​ទុក​ឲ្យ​អ្នក​ប្រព្រឹត្ត​រួច​ខ្លួន​ដោយ​ងាយ​ទេ។ "គាត់​ជិះ​មុខ​ខ្ញុំ ដល់​តែ​ប៉ូលិស​ហៅ គាត់​បង​មក​វិញ​វឹង​ហ្មង ហើយ​បើក​រត់​ដល់ អូតែល​មាន​ហួរ ខ្ញុំ​ដេញ​តាម​ដល់​កន្លែង​ដាក់​ភ្ញៀវ​ចិន​បាន​គាត់​ឈប់ ”

លោក បញ្ជាក់​តាម​ហ្វេសប៊ុក​ថា លោក​បាន​ដេញ​ទាន់ និង​ចាប់​បាន​អ្នក​បើក​ម៉ូតូ​កង់​៣​នោះ មិន​តែ​មិន​បាន​រក​រឿង​ឲ្យ​សង​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​អ្នក​បើក​បរ​វ័យ​ជាង ៣០​ឆ្នាំ​រូប​នោះ សុំ​ទោស និង​ផ្ដាំ​ទៅ​បង​ប្អូន​អ្នក​បើក​បរ​កង់​បី​ដូច​គ្នា កុំ​អោយ​យក​គំរូ​តាម​ខ្លួន។

"បង​អើយ​បង​កង់​បី ហេតុ​តែ​ខ្លាច​បង​ប៉ូលិស ផាក់ពិន័យ ជិះ​ទៅ​ហើយ​សុខ​ចិត្ត បង​មក​ក្រោយ​បញ្រ្ចាស់​គេ រហូត​ប៉ះ​ឡាន​ខ្ញុំ ហើយ​ជិះ​រត់​ទៀត តែ​ខ្ញុំ​ដេញ​ទាន់ ហៅ​គាត់​អោយ​​មក​ទទួល​កំហុស ដឹង​ហើយ​ថា​ប៉ះ​ទៅ​មិន​មាន​អី​សង​គេ​ទេ ចឹង​សូម​ប្រយ័ត្ន ហើយ​គោរព​ច្បាប់​ផង​ទៅ​បង​អើយ សុំ​ចិត្ត​ហ្មង ណា​បង​អើយ យ៉ាង​ច្រើន​បង​ប៉ូលិស​ផាក​តិច​តួច​ទេ តែ​លូវ​ម៉េច​ចូល​ដើម រឺ​លើស​ដើម សំណាង​ខ្ញុំ​មិន​ទារ​សង់ មិន​ឆោឡោ សាក​យើង​ប៉ះ​គាត់​វិញ​មើល​ចាំ​មើល​ឆោឡោ ពេញ​ហ្នឹង​ហើយ កុំ​យក​គំរូ​តាម​គាត់​ណា​បង​ៗ​កង់​បី"។ លោក ងួន សុបិន ថ្លែង៕

អាន៖ អ្វី​ៗ​ហួស​ពេល​ហើយ នាយ ហុងដា បញ្ឈប់​ការ​ប្រកាស​លក់​ផ្ទះ​វិញ!

អាន៖ មិន​មែន​ឈុត​សម្ដែង ក្រុម​ថត​ភាពយន្ត​មួយ​ក្រុម ប្រយុទ្ធ​ជាមួយ​ចោរ​ស៊ី​សាច់​ហុត​ឈាម​​យប់​មិញ

អត្ថបទ៖ ទារិកា