ក្រុម​អភិរក្ស​រកឃើញ​ពង​ក្រ​ពើត្រីពី​រសំបុក​នៅ​ដើម​សប្តាហ៍នេះ​

  • 2019-06-14 08:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អភិរក្ស​នៃ​រដ្ឋបាលជល​ផល អង្គការ​ដៃគូ​បាន​រក​ឃើញ​សំបុក​ពង​ក្រ​ពើ​ត្រី​ចំនួន​ពីរ​នៅតាម​ដង​ព្រែក​​ស្រែអំបិល ខេត្ត​កោះ​កុង​កាលពី​ដើម​សប្ដាហ៍នេះ។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការ​WCS នារសៀល​នេះ បាន​សរសេរថា​អង្គការ​ខ្លួន រួមជា​មួយក្រុម​អភិរក្ស​នៃ​រដ្ឋបាលជល​ផល និងក្រុមការ​ពារ​សំបុក​ក្នុងមូលដ្ឋានបាន​រក​ឃើញ​សំបុក​ក្រ​ពើ​ត្រីចំនួន​ពីរ​មាន​ពង​សរុប​៤៨​ពង​។​

(រូបភាព៖ WCS)

ការ​រក​ឃើញ​នេះ​គឺ​នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែក ស្រែអំបិល ក្នុងខេត្តកោះកុង។ ប្រ​ភព​ខាង​លើ​បន្តថា​៖ សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់​ត្រានៅក្នុងបញ្ជីក្រហម​របស់អង្គការ IUCN​ជាប្រភេទសត្វ​ដែល​កំពុងរង​ការគំរាមកំហែងជិតផុតពូជ ដោយសារ​ចំនួនរបស់វា​នៅទូទាំងពិភព​លោកកំពុងធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។

ប្រភព​ដដែល​ឲ្យ​ដឹងទៀត​ថា៖ «ប្រភេទ​ក្រពើត្រីនេះ ​មានរស់នៅ​ក្នុងប្រទេស​កម្ពុជា ​ឡាវ ថៃ​ វៀតណាម និងទំនង​ជាអាចមាន​នៅក្នុង​ប្រទេសម៉ាឡេស៊ី ​មីយ៉ាន់ម៉ារ ​និងឥណ្ឌូណេស៊ីដែរ​។ តាមការ​ប៉ាន់ស្មាន​ នៅកម្ពុជា ​មានក្រពើត្រីនេះ​ក្នុងវ័យជំទង់​ប្រហែលចន្លោះ​ពី​១០០ ទៅ ​៣០០ក្បាល ដែល​បង្ហាញថាកម្ពុជា​គឺជាទីជម្រក​ដ៏សំខាន់​បំផុតសម្រាប់​ប្រភេទសត្វក្រពើ​ត្រីនេះ»៕​​​​​ ​

អត្ថបទ៖ ទូច សុខា