បាយ័នហេរីធេច ប្រកាសនាំចេញជីធម្មជាតិជប៉ុនសញ្ញាផែនដី ទៅទីផ្សារអន្តរជាតិជាផ្លូវការ

  • 2019-06-14 09:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយ​ក្រុម​ហ៊ុន​មាន​ទិសដៅជួយប្រជាកសិករខ្មែរយើងឲ្យបានប្រើប្រាស់ ជីដែលមានគុណភាពល្អដើម្បីស្តារ និង កែលំអរដីដែលខូចរិចរិល ដោយសារការប្រើប្រាស់ជីផ្សេងៗមិនបានសមស្រប ឲ្យក្លាយជាដីមានជីជាតិស្ថិតស្ថេរឡើងវិញ ធានាសុវត្តិភាពបរិស្ថាន និងសុខភាពរបស់ពួកគាត់។

ដំណាំដុះល្អ ដោយ​សារ​ជីធម្មជាតិជប៉ុន សញ្ញាផែនដី

ទន្ទឹមនឹង​ការផ្ដល់​អត្ថប្រយោជន៍​ខាង​លើ​នេះ ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីយើង បានសិក្សាស្រាវជ្រាវនៅបច្ចេកទេសថ្មីតាមលក្ខណៈធម្មជាតិ ដើម្បីប្រើប្រាស់អោយបានសមស្របទៅនឹងតំបន់ត្រូពិច។ បន្ទាប់ពីមានការគាំទ្រ យ៉ាងច្រើនពីកសិករកម្ពុជា ក្រុមហ៊ុននេះ ក៏បានងាកមកផលិតជីនៅក្នុងស្រុក​ដើម្បីផ្គត់ផ្គង់ ហើយក៏បានឈានដល់ការនាំចេញទៅកាន់ប្រទេសភូមាជាផ្លូវការផងដែរ ។ នេះជាមោទនភាពនិងភាពរីកចម្រើនមួយរបស់ក្រុមហ៊ុន ក្នុងការផ្គត់ផ្គង់ជី កសិកម្មធម្មជាតិ ដល់កសិករ ។

លោកចាន់ វណ្ណៈ អគ្គនាយកក្រុមហ៊ុនបាយ័នហេរីធេច បានឲ្យ​ដឹងថា បើទោះជាមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ចំពោះផលិតផលរបស់យើងដែលកំពុងមានដាក់លក់ក្នុងទីផ្សារយ៉ាងណាក្តី ក៏ក្រុមហ៊ុនបាយ័ន នៅតែរក្សារផែនការពង្រឹងការអភិវត្តន៍ផ្នែកបច្ចេកទេស ដោយបានសហការជាមួយដៃគូរដើម្បី ស្រាវជ្រាវនូវរូបមន្តថ្មីៗ តួយ៉ាងដូចជា ជីធម្មជាតិជប៉ុនសញ្ញាផែនដីពិសេស ហើយថ្មីៗនេះក៍បានចាប់ផ្តើមចែកចាយលើទីផ្សាររួចហើយដែរ។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះរូបមន្តថ្មី​ខាង​លើ​នេះកាន់តែប្រសើរជាងមុន ព្រោះជីថ្មីជួយឲ្យប្រជាកសិករអាចដំាដុះដំណាំដដែលៗលើដីដដែលៗ ដោយមិនប៉ះពាល់ដល់គុណភាពដី ថែមទាំងជួយបង្កើនទិន្នផលកាន់តែខ្ពស់ កាត់បន្ថយជម្ងឺ និងសត្វល្អិត ជាពិសេសបច្ចេកទេសថ្មីនេះសមស្របលើការដំាដុះដំណាំរយះពេលយូរ ដូចជាកៅស៊ូ ឈើហូបផ្លែ (ធូរេន សាវម៉ាវ ស្វាយចន្ទី អំពៅ ជាដើម នឹងជួយឲ្យដំណាំមានសុខភាពល្អ ហើយទទួលបានទិន្នផលខ្ពស់ ។

លោកបន្តថា ខណៈបាននាំចេញជាផ្លូវការរួចហើយទៅកាន់ទីផ្សារប្រទេសភូមា ក្រុមហ៊ុនក៏នឹងមានគម្រោងនាំចេញជីកសិកម្មធម្មជាតិនេះទៅកាន់ទីផ្សារប្រទេសកសិកម្មជាច្រើនទៀត ដូចជាប្រទេស ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេស​ជប៉ុនជាដើម ។ «ពេលនេះក្រុមហ៊ុនបានផលិតជីធម្មជាតិជប៉ុន សញ្ញាផែនដីនេះក្នុងមួយថ្ងៃប្រមាណ៣០០តោន និង​កំពុងពង្រីកបន្ថែមទៀត ដើម្បីបម្រើអោយការនាំចេញផង និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង» ។

លោក ម៉ូវ សេង ប្រធានគ្រប់គ្រងបច្ចេកទេស ក៏បានអោយដឹងផងដែរថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្នរបស់បងប្អូនប្រជាកសិករ ដែលជួបបញ្ហាជាច្រើនក្នុងពេលបង្កបង្កើនផល រួមមានដូចជា ដីខ្សោះជីជាតិ រឹងក្ដាំង ដំណាំ​លូតលាស់មិនល្អ , ដំណាំ កើតផ្សិតលើដើម ស្លឹក និងត្រួយ, ប្រេះផ្លែ ចំណែកស្វាយចន្ទីដាក់គ្រាប់អត់ពេញសាច់ , ដំបៅ​លើ​មែក ដើម​រលួយឬស និងងាប់ត្រួយ ។

ចំពោះបញ្ហាដែលកើតមានលើដំណាំនេះ ជីធម្មជាតិជប៉ុនសញ្ញាផែនដី អាចជួយបាន ឧទាហណ៍ដូចជា ដំណាំធុរេន ស្វាយចន្ទី មានបញ្ហាជំងឺ ដំបៅមែក ដើម រលួយឬស ផ្លែ ,ជ្រុះស្លឹក ងាប់ត្រួយ, ជំងឺផ្កាឈូក ធ្វើឲ្យសំបកដើមខូច ។ ដំណាំកៅស៊ូ ច្រើនជួបបញ្ហា កើតផ្សិតលើស្លឹក,ស្ងួតមុខចៀរ, ជំងឺផ្កាកុលាប ដំណាំក្រូចពោធិ័សាត់ ច្រើនជួបបញ្ហា ស្លឹកប្រាក់,ផ្លែស្កក,រលូយសំបក,​ខ្លោចត្រួយ ដំណាំដូង ច្រើជួបបញ្ហា ប្រេះដើម និងផ្លែ,រលួយបណ្ដូល ចំពោះសាវម៉ាវ មិនសូវជាមានបញ្ហាចោទទេ តែអ្វីដែល​បារម្ភ គឺមានផ្សិតលើផ្លែ ដំណាំអំពៅ ច្រើនជួបបញ្ហា រលួយបណ្ដូល,ប្រេះដើម,រលាកស្រទបស្លឹក ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រផលិតជីធម្មជាតិជប៉ុន សញ្ញាផែនដី បាននិងកំពុងដំណើរការ នៅស្រុកឧដុង្គខេត្តកំពង់ស្ពឺ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ហើយជាមោទនភាពមួយផងដែរ សម្រាប់ក្រុមហ៊ុនកម្ពុជា ដែលអាចផលិតជីឈានដល់ការនាំចេញទៅកាន់ទីផ្សារបរទេស និងមានការទទួលស្គាល់គុណភាពជាផ្លូវការផងដែរ៕

អត្ថបទ៖ Sponsor