Real ទិញ​បាន Messi ជប៉ុន ដែល​ជា​អតីត​ថ្នាល​ក្លឹប​ Barca

  • 2019-06-14 11:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ប្រកាស​ថា​ ខ្លួន​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ជប៉ុន​វ័យ ១៨​ឆ្នាំ កីឡាករ Takefusa Kubo ដែល​មាន​រហស្សនាម​ថា "Messi ជប៉ុន" ពី​ក្លឹប​ FC Tokyo នៅ​ក្នុង​ថ្ងៃ​នេះ ជាមួយ​នឹង​កុងត្រា​ ៦​ឆ្នាំ ដើម្បី​ជួយ​មក​ពង្រឹង​ក្លឹប​យុវជន Real Madrid Castilla។

បើ​តាម​សារព័ត៌មាន Marca ក្លឹប​អធិរាជ​ស បាន​ផ្ទេរ​កីឡាករ​នេះ​ចូល​ក្នុង​តម្លៃ​ខ្លួន​ ២.២៥​លាន​ដុល្លារ ហើយ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នឹង​ទទួល​បាន​ច្រើន​ជាង ១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

តាម​ពិត​ទៅ​កីឡាករ​រូប​នេះ ត្រូវ​បាន​ក្លឹប​ Barcelona ជ្រើសរើស​តាំង​ពី​អាយុ ១០​ឆ្នាំ​ យក​មក​បង្វឹក​ក្នុង​ថ្នាល​យុវជន ប៉ុន្តែ​នៅ​ពេល​ដែល​ក្លឹប​កាតាឡាន់​មួយ​នេះ​ជាប់​បម្រាម​ពី​ការ​ផ្ទេរ​ចូល​កីឡាករ​ Kubo បាន​ត្រលប់​មក​ជប៉ុន។

ក្នុង​ឆ្នាំ២០១៩ ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ដែល​កើត​ក្នុង​ឆ្នាំ​២០០១ រូប​នេះ បាន​រក​គ្រាប់​បាល់​ចំនួន ៥​គ្រាប់ ក្នុង​ការ​លេង​គ្រប់កម្មវិធី​របស់​ក្លឹប​ FC Tokyo៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី