Bernado Silva គិត​ថា Ederson អាច​លេង​ជា​ខ្សែ​បម្រើ​បាន

  • 2019-06-14 14:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ Bernado Silva បាន​និយាយ​ប្រាប់​ Sporf ថា មិត្ត​រួម​ក្រុម​របស់​គេ​ក្នុង​ក្លឹប​ជើងឯក​លីគ​កំពូល​នេះ កីឡាករ​អ្នក​ចាំ​ទី Ederson ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " Ederson ប្រហែល​ជា​ចេះ​លេង​នៅ​ក្រៅ​ពី​តំបន់​របស់​អ្នក​ចាំ​ទី ហើយ​គេ​អាច​លេង​ក្នុង​តំបន់​បម្រើ​ការពារ​ " ។

បន្ថែម​ពី​លើ​នេះ​ទៀត​ អ្នក​ចាំ​ទី​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​រួមរស់​ជាមួយ​ក្លឹប​ Manchester City អស់​រយៈពេល ២​រដូវ​កាល​ហើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា Ederson បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Benfica ទៅ​កាន់​ក្លឹប​ Manchester City ក្នុង​តម្លៃ ៤៤​លាន​ដុល្លារ កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី