កីឡាករ​បាល់ទាត់​១០​រូប ដែល​រត់​លឿន​បំផុត​​នៅ​រដូវ​កាល ២០១៨-១៩

  • 2019-06-15 01:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale នៅ​តែ​ជា​កីឡាករ​ដែល​រត់​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ល្បឿន​របស់​គេ​ស្ទើរ​តែ​អាច​ប្រៀបធៀប​ជាមួយ​នឹង​ កំណត់​ត្រា​របស់​ស្តេច​ល្បឿន Usain Bolt ដែល​ធ្វើ​បាន​ ៤៤,៧២ គ.ម។

ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​បាល់ទាត់​១០​រូប​ ដែល​រត់​លឿន​បំផុត​នៅ​រដូវ​កាល​ ២០១៨/១៩ ដោយ​យោង​ទៅ​តាម​ល្បឿន​អតិបរមា​របស់​គេ​នៅ​លើ​ទីលាន​​៖

១០/ Karim Bellarabi ល្បឿន ៣៥,២៧ គីឡូម៉ែត្រ/ម៉ោង

Bellarabi គឺជា​ខ្សែបម្រើ​វ័យ ២៨ ឆ្នាំ​របស់​ក្លឹប Bayern Leverkusen។ រដូវ​កាល​នេះ កីឡា​ករ​សញ្ជាតិ​អាឡឺម៉ង់​​ស៊ុត​បាន ៩ គ្រាប់​ក្នុង​ចំណោម​២៤​ប្រកួត។

៩/ Moussa Sissoko​ ល្បឿន ៣៥,៣៣ គីឡូម៉ែត្រ/ម៉ោង

រដូវ​កាល​នេះ​កីឡាករ​សញ្ជាតិបារាំង​របស់​ Tottenham អាច​រត់​ល្បឿន​អតិបរមា​របស់​គេ​បាន​រហូត​ដល់​ទៅ ៣៥,៣៣ គីឡូម៉ែត្រ/ម៉ោង។

៨/ Patrick van Aanholt ល្បឿន ៣៥,៤២ គីឡូម៉ែត្រ/ម៉ោង

​​​​Patrick van Aanholt ខ្សែ​ការពារ​ស្លាប​ស្តាំ​សញ្ជាតិ​ហូឡង់​គឺ​ជា​កម្លាំង​ការពារ​ដ៏​សំខាន់​ របស់​ក្លឹប Crystal Palace ហើយ​កីឡាករ​កំពូល​ល្បឿន​រូប​នេះ​ក៏​​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ជួយ​ខ្សែ​ប្រយុទ្ធ​រត់​លឿន​ម្នាក់​ទៀត​គឺ Wilfried Zaha ក្នុង​ការ​រក​គ្រាប់​បាល់។

៧/ Jamie Vardy ល្បឿន ៣៥,៤៤ គីឡូម៉ែត្រ/ម៉ោង​

Vardy មាន​អាយុ​៣២​ឆ្នាំ​ហើយ​ពេល​នេះ ប៉ុន្តែ​វ័យ​ជ្រេ​របស់​កីឡាករ​រូប​នេះ​មិន​បាន​ជះឥទ្ធិពល​ទៅ​លើ​ល្បឿន​របស់​គេ​ឡើយ។

៦/ Leroy Sane ល្បឿន ៣៥,៤៨ គីឡូម៉ែត្រ/ម៉ោង

Sane ស៊ុត​បញ្ចូល​ទី ១៤ គ្រាប់​​ក្នុង​ចំណោម​៣៦​​ប្រកួត​របស់​គេ​នៅ​រដូវ​កាល​នេះ និង បញ្ជូន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​១៣​លើក។ កីឡាករ​អាឡឺម៉ង់​កំពូល​ល្បឿន​រូប​នេះ​ គឺ​ជា​កម្លាំង​សំខាន់​រត់​ពេញ​ស្លាប់​ឆ្វេង​របស់​ប្រព័ន្ធ​ប្រយុទ្ធ Guardiola ពិសេស​នៅ​ពេល​មាន​បាល់​វាយបក ( counter-attack)។

៥/ Theo Walcott ល្បឿន ៣៥,៧ គីឡូម៉ែត្រ/ម៉ោង

Walcott នៅតែជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងពិភពកីឡាបាល់ទាត់។ បើ​ទោះ​ជា​វ័យ​រាង​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​កីឡាករ​អង់គ្លេស​រូប​នេះ​នៅ​តែ​ជាប់​លេខ​៥​ជា​កីឡាករ​ដែល​រត់​លឿន​បំផុត​លើ​លោក។

៤/ Inaki Williams ល្បឿន ៣៥,៧១ គីឡូម៉ែត្រ/ម៉ោង

Inaki Williams គឺ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Athletic Bilbao ស៊ុត​បាន​ ១២ គ្រាប់​ក្នុង​ចំណោម​៣៨​ប្រកួត។

២/ Orlando Berrio ល្បឿន ៣៦ គីឡូម៉ែត្រ/ម៉ោង

បើ​ទោះ​ជា​កីឡាករ​​សញ្ជាតិ​កូឡុំប៊ី​របស់​ក្លឹប​វ័យ ២៨ ឆ្នាំ​របស់​ក្លឹប​​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​កំពូល​ល្បឿន ប៉ុន្តែ​គេ​បាន​ត្រឹម​ឈរ​លេខ​២​ស្ទួន​ជាមួយ Mbappe។

២/ Mbappe ល្បឿន ៣៦ គីឡូម៉ែត្រ/ម៉ោង

គុណសម្បត្តិ​មួយ​ក្នុង​ចំណោម​ទេពកោសល្យ​របស់​កីឡករ​វ័យ​២០​ឆ្នាំ សញ្ជាតិ​បារាំង​គឺ​ល្បឿន។ រដូវ​កាល​នេះ Mbappe រក​បាន ៣៣ គ្រាប់​ក្នុង​ចំណោម​៣៨​ប្រកួត​ក្នុង​លីគ។

១/ Gareth Bale ល្បឿន ៣៦,៩ គីឡូម៉ែត្រ/ម៉ោង

បើ​ទោះ​ជា​ធ្លាក់​ទម្រង់​លេង និង របួស​រ៉ាំរ៉ៃ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​វេល នៅ​តែ​ជា​កីឡាករ​ដែល​ មាន​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក​​ ចាប់តាំង​ពី​ពេល​​គេ​លេង​នៅ​ Southampton ក្នុង​ឆ្នាំ​ ២០០៦ ដែល​កាលណោះ​ទើប​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ៕

អាន៖ រដូវកាល​២០១៧ Messi Ronaldo ធ្លាប់​មាន​ឈ្មោះ​ក្នុងចំណោម​កីឡាករ​ដែល​រត់​លឿន​បំផុត​លើ​លោក

អាន៖ ប្រាក់​ខែ Bale ម្នាក់​ឯង​ជិត​ស្មើ​ប្រាក់​ខែ​មិត្ត​រួម​ក្រុម​កន្លះ​តារាង​បូក​បញ្ចូល​គ្នា

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត