Coutinho ស៊ុត​២​គ្រាប់​តែ​ឯង​​ ជួយ​ប្រេស៊ីល បាន​៣​ពិន្ទុ​ថ្ងៃ​បើកឆាក Copa America

  • 2019-06-15 02:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិ​ប្រេស៊ីល បានយកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិបូលីវី ដោយលទ្ធផល ៣-០ ក្នុង​ថ្ងៃ​បើកឆាក​ពាន​រង្វាន់ Copa America ពូល A នា​ព្រឹក​ថ្ងៃ​ទី១៥ ខែមិថុនា​នេះ។

នៅតង់ទី១ក្រុម​ម្ចាស់ផ្ទះ​ បើក​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់ទីក្រុមភ្ញៀវ​បាននោះទេ។ ចូលតង់ទី២ បាន ៥នាទី Philippe Coutinho បាន​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ បំបែក​ពងមាន់​បាន​សម្រេច។ ៣នាទី​បន្ទាប់ កីឡាករ​មកពីក្លឹប Barcelona រូបនេះ បានបន្ថែមគ្រាប់ទីពីរ ហើយសល់ ៧នាទីចប់ការប្រកួត Everton Soares រកបាន១គ្រាប់ដែរ ដើម្បីបង្គ្រប់គ្រាប់ទី៣។

ជ័យជម្នះ ៣-០ នេះ ធ្វើ​ឲ្យ​ប្រេស៊ីល ឡើង​ឈរ​លេខ១ បណ្ដោះ​អាសន្ន​ក្នុង​ពូល A ខណៈ​១គូទៀតក្នុង​ពូលនេះ គឺវេណេហ្ស៊ុយអេឡា និងប៉េរូ នឹងត្រូវ​ប៉ះគ្នា ម៉ោង​២រំលង​អាធ្រាត្រ​យប់នេះ៕​

ប្រភព៖ Kley Kley   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម