ផលិតករ​ម្នាក់​សម្រេច​បំណង​ថត​​រូប​ panorama ដ៏​កម្រ​របស់​ភ្នំ​អេវើរ៉េស​ក្រោយ​រៀប​ផែនការ​រាប់​ខែ

  • 2019-06-15 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Renan Ozturk អាយុ ៣៩ ឆ្នាំ​ជា​អ្នក​ឡើងភ្នំ និង ជា​ផលិតករ​របស់ National Geographic បាន​ព្យាយាម​ច្រើន​លើក​ច្រើន​សារ​ដើម្បី​ថត​រូប​បែប panorama ៣៦០ ដឺក្រេ​ពី​​រូប​ភាព​របស់​ភ្នំ​អេវើរ៉េស​ដែល​ខ្ពស់​ជាង​គេ​បំផុត​​លើ​ផែនដី​នេះ។

កម្ពស់​ខ្ពស់ ខ្យល់​បក់​ខ្លាំង និង សីតុណ្ហភាព​ក្រោម​សូន្យ គ្មាន​អ្វី​ដែល​ស្រួល​ឡើយ​នៅ​លើ​ភ្នំ​អេវើរ៉េស។ ស្ថិត​នៅ​កម្ពស់​ប្រមាណ ៧ ០១០​ ម៉ែត្រ Ozturk បាន​រៀបចំ​ផែនការ​អស់​រយៈ​ពេល​៨​ខែ​ ដើម្បី​ហោះ​រយៈពេល​១៥​នាក់​​ឲ្យ​បាន​ចម្ងាយ ១,៨២៨ ម៉ែត្រ និង មាន​ថ្ម​គ្រប់គ្រាន់​ដើម្បី​ហោះ​ត្រលប់​មក​វិញ​ក្នុង​បរិយាកាស​ត្រជាក់​ក្រោម​សូន្យ។

រូបភាព​​ភ្នំ​អេវើរ៉េស​​ឆ្នាំ ១៩០៣ ត្រូវ​បាន​ថត​ដោយ​ជនជាតិ​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​រូបភាព​ដំបូង​បង្អស់​របស់​ភ្នំ​ខ្ពស់​បំផុត​មួយ​នេះ ហើយ​រូបភាព​​ពី​លើ​លំហ​ថត​ដោយ Ozturk កើត​ចេញ​ពី​រូបភាព​២៦​សន្លឹក​ផ្គុំ​បញ្ចូល​គ្នា​បែប panorama គឺ​ជា​រូប​ភាព​ដ៏​កម្រ​បំផុត​របស់​​អេវើរ៉េស​​។

នេះ​មិនមែន​ជា​ការ​ប៉ុនប៉ង​ជា​លើក​ដំបូង​របស់​លោក​​​ឡើយ​ដើម្បី​ហោះហើរ​នៅ​អេវឺរេស​។ គាត់​និង ក្រុម​ការងារ​របស់​គាត់​បាន​ព្យាយាម​ និង បរាជ័យ​ជា​ច្រើន​ដង​មក​ហើយ​ក្នុង​ដំណើរ​នេះ។

ប៉ុន្តែ​មុន​ពេល​ដែល Ozturk បាន​ទៅ​ដល់​ជួរ​ភ្នំ​ហិម៉ាល័យ គាត់​បាន​សាកល្បង​យន្តហោះ drone របស់​គាត់​នៅ​កាលីហ្វ័រញ៉ា និង បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន DJI ដើម្បី​ដោះ​សោ​មុខងារ​សុវត្ថិភាព ដែល​អាច​អនុញ្ញាត​ឲ្យ​ដ្រូន​របស់​គាត់​ហោះហើរ​បាន​ឆ្ងាយ​ពី​ពីឡុត។

គិត​ចាប់តាំង​ពី​ឆ្នាំ ១៩២២ មក​នៅ​ពេល​រដ្ឋាភិបាល​នេប៉ាល់​បាន​ប្រែក្លាយ​​ភ្នំ​អេវើរ៉េស​ទៅ​ជា​អាជីវកម្ម ដែល​អាច​រក​ចំណូល​បាន​ចាប់​តាំង​ពី​បុរស​ជនជាតិ​នូវែលហ្សេឡង់ Edmund Hillary និង Tenzing Norgay អ្នក​ឡើង​ភ្នំ​កូនកាត់​ឥណ្ឌា​នេប៉ាល់​បាន​ឡើង​ដល់​កំពូល​ភ្នំ Everest ដំបូង​នៅ​ឆ្នាំ ១៩៥៣ មក​តំបន់​ទេសចរណ៍​មច្ចុរាជ​នោះ​បាន​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​ហើយ៕

អាន៖ ស្ទះ​ចរាចរណ៍​រាប់​ម៉ោង​លើ​ភ្នំ​អេវើរ៉េស​ត្រង់​ "តំបន់​មរណៈ" ធ្វើ​ឲ្យ​មនុស្ស​ដួល​ស្លាប់​បន្ត​បន្ទាប់

អាន៖ ទិដ្ឋភាពចុះអ័ព្ទពីអគារខ្ពស់កប់ពពក នៅទីក្រុងឌូបៃ កម្របានឃើញ

ប្រភព៖ National Geographic   ប្រែ​សម្រួល៖ សុខ លាងហ៊ត