អ្នកនយោបាយប៉ាគីស្ថាន Live Facebook ទាំងមិនបានបិទ Filter ធ្វើឲ្យផ្ទុះសំណើចគឹល

  • 2019-06-16 03:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 708

ចន្លោះមិនឃើញ

ការ​ប្រជុំ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត​ Khyber Pakhtunkhwa ប្រទេស​ប៉ាគីស្ថាន​បាន​​ក្លាយ​ជា​​ឈុត​ឆាក​សំណើច​មួយ​ បន្ទាប់​ពី​ក្រុម​ការងារ​ផ្នែក​បណ្ដាញ​សង្គម​បាន​ភ្លេច​បិទ Filter រូប​ឆ្មា​ពេល​កំពុង​ផ្សាយ​ផ្ទាល់​វីដេអូ​នៃ​ការ​ប្រជុំ​លើ Facebook។

​ក្រោយ​ពី​បាន​ឃើញ​អ្នក​ទស្សនា​លើ​ Facebook បាន​ចូល Comment ពី​បញ្ហា​​នេះ Filter ក៏​ត្រូវ​បិទ​ចោល​ភ្លាមៗ​ផង​ដែរ។ ប៉ុន្តែ​​រូបភាព​នៃ​ការ​ពាក់​ Filter រូប​ឆ្មា​របស់​អ្នក​នយោបាយ​ ត្រូវ​បាន​គេ​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម។

​​ក្រោយ​កើត​ហេតុ​នេះ​​បក្ស​ PTI របស់​អ្នក​នយោបាយ​ខាង​លើ​បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ម្សិលមិញ​នេះ ដោយ​និយាយ​ថា​បញ្ហា​នេះ​កើត​មាន​ដោយ​សារ​អ្នក​ស្ម័គ្រចិត្ត​ផ្នែក​បណ្ដាញ​សង្គម​មួយ​រូប។ ពួក​គេ​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​ហេតុការណ៍​នេះ​កើត​មាន​ទៀត​ឡើយ៕​​

ប្រភព៖ RT   ប្រែ​សម្រួល៖ សុខហេង