វែក​ដឹង​ប្រភព​នៃ​ក្រុម Hacker ​ដែល​លុកលុយ​ចង់​ផ្តាច់​ចោល​ចរន្ត​អគ្គិសនី​នៅ​អាមេរិក

  • 2019-06-16 06:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន Hacker មួយ​ក្រុម​បាន​ព្យាយាម​វាយប្រហារ​លើ​ National Grid ដែល​ជា​ប្រព័ន្ធ​បញ្ជូន​ចរន្ត​អគ្គិសនី​របស់​សរហដ្ឋអាមេរិក ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ដល់​ក្រុម​អ្នក​ជំនាញ។

ត្បិត​ការ​វាយប្រហារ​នេះ​មិន​ទទួល​បាន​ជោគជ័យ តែ​តាម​រយៈ​ការ​តាមដាន​របស់​ភ្នាក់ងារ​ជំនាញ E-ISAC និង​ក្រុមហ៊ុន Dragos ​បាន​បង្ហាញ​ថា​ Hacker មួយ​ក្រុម​នោះ​ មាន​ប្រភព​ចេញ​ពី​ប្រទេស​រុស្ស៊ី ដោយ​សង្កត់​ធ្ងន់​ថា Hacker ​បាន​រក​ឃើញ​ពី​ចំណុច​ខ្សោយ​នៃ​ប្រព័ន្ធ​ដំណើរការ​ចរន្ត​អគ្គិសនី​របស់​អាមេរិក​និង​ព្យាយាម​លុកចូលដើម្បីកាន់កាប់ឲ្យបានសម្រេច។

ទោះបី​ការ​លុកលុយ​លើក​នេះ​មិន​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​ក៏​នៅ​តែ​ជា​សារ​ព្រួយបារម្ភ​ដល់​ក្រុម​អ្នក​ជំនាញ​ ព្រោះ​កន្លង​ទៅ​ការ​វាយប្រហារ​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​ជា​ញឹកញយ។

សោត​យ៉ាង​ដូច​ជា Xenotime ជា​អ្នក​បង្កើត​កម្មវិធី Triton ​បាន​លុកលុយ​ចូល​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជា​ច្រើន ធ្លាប់​កាន់កាប់​បាន​រោងចក្រ​ថាមពល​រហូត​ចារ​ឈ្មោះ Triton ជា​ malware ដ៏​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​លោក។

ស្រដៀង​គ្នា​នេះ​នៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ ២០១៥ ​ក្រុម Hacker ធ្លាប់​វាយប្រហារ​បាន​ជោគជ័យ ដោយ​ផ្អាក​ដំណើរការ​អគ្គិសនី​ប្រមាណ ៧៣ MWH ឬ​ស្មើ​នឹង ០,០១៥ ភាគរយ​នៃ​ទំហំ​អគ្គិសនី​ប្រើប្រាស់​សរុប​ប្រចាំ​ថ្ងៃ​ក្នុង​ស្រុក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា