អាណិត​ ពុទ្ធ​ ឆាយរិទ្ធី​ ដែរ​យប់​មិញ​ ខំ​វ៉ៃ​អស់​តម្រិះ​ហើយ​ប៉ុន្តែ​នៅតែ​មិន​អាចទៅរួច​

  • 2019-06-16 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ ពុទ្ធ​ ឆាយរិទ្ធី​ អស់​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​យប់​មិញ​នេះ​ នៃ​កម្មវិធី​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៦៧​គីឡូក្រាម​ បន្ទាប់​ពី​ចាញ់​ពិន្ទុ​កីឡាករ​ឆ្លងដែន​មក​ពី​ថៃ​ ឃ្លាខុន​ សឺត។​

កីឡាករ​កម្ពុជា​ខាង​លើ​នេះ​ពិត​ជា​ខំ​ប្រឹង​ណាស់​យប់​មិញ​ តាំង​តែ​ពី​ទឹក​ទី១​រូប​គេ​ ព្យាយាម​ចូល​វ៉ៃ​រក​ពិន្ទុ​ ឬ​ចង់​ផ្ដួល​ថៃ​ ប៉ុន្តែ​ការ​ចូល​ទៅ​នោះ​គឺ​ត្រូវ​រន្ទះ​ជើង​ក៏​ដូច​ជា​កណ្ដាប់​ដៃ​ជា​ហូរហែ។​ យ៉ាង​ណា​ក៏​ដោយ​ការ​ខំប្រឹង​របស់​ ពុទ្ធ​ ឆាយរិទ្ធី​ មិន​អាច​ឈ្នះ​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ​ សរុប​ទៅចាញ់​ថៃ​ដោយ​ពិន្ទុ។​ ខាង​ក្រោម​នេះ​រូប​ភាព​នៃ​ការ​ប្រកួត​យប់​មិញ​រវាង​ ពុទ្ធ​ ឆាយរិទ្ធី​ និង​ ឃ្លាខុន​ សឺត។​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦៧​គីឡូក្រាម​ ឃ្លាខុន​ សឺត​ ប៉ះ​ ក្រៀងក្រៃ​ លេខ១-២​ ខណៈ​ ពុទ្ធ​ ឆាយរិទ្ធី​ ប៉ះ​ ឡៅ​ ចន្រ្ទា​ លេខ​៣-៤​ ៕​

ទិដ្ឋភាពប្រកួតយប់មិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម