មាន​ដឹង​ថា​ក្លឹប​ PL ណា​ ដែល​មាន​កីឡាករ​លេង​ក្នុង​ Copa America ឆ្នាំ២០១៩ ច្រើន​ជាង​គេ​ទេ?

  • 2019-06-17 00:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ​ទ្វីប​អា​មេរិក​ខាងត្បូង​ ឬ Copa America កំពុង​តែ​ដំណើរ​ការ​ហើយ ដោយ​មាន​ការ​ចូល​រួម​ពី​ ១២​ប្រទេស ដែល​មាន​កីឡាករ​មក​ពី​លីគ​នានា​មក​ចូល​រួម​។

ជាមួយ​គ្នា​នេះ​ដែរ Premier Leauge មាន​កីឡាករ​ចំនួន ២២​រូប​ មក​ពី​ក្លឹប​ចំនួន ១២​ បាន​ចូល​រួម​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ។ យ៉ាងណាមិញ ក្លឹប​ដែល​មាន​កីឡាករ​លេង​ក្នុង​ Copa America ច្រើន​ជាង​គេ​គឺ Manchester City។

ក្នុង​ Copa America ឆ្នាំ​នេះ​ដែរ Manchester City មាន​កីឡាករ​ចំនួន ៥​រូប​ ដោយ​លេង​តំណាង​ឲ្យ​ ២​ប្រទេស​គឺ​ ប្រទេស​ប្រេស៊ីល និង​ប្រទេស​អាហ្សង់ទីន។ កីឡាករ​ទាំង​ ៥​រូប​នោះ​មាន​ដូច​ជា៖

ប្រេស៊ីល៖ អ្នក​ចាំ​ទី Ederson ខ្សែ​បម្រើ​ Fernandinho និង​ខ្សែ​ប្រយុទ្ធ​ Gabriel Jesus។

អាហ្សង់ទីន៖ ខ្សែ​ការពារ Nicolas Otamendi និង​ខ្សែ​ប្រយុទ្ធ​ Serigo Aguero៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី