មេដឹកនាំហុងកុង ចេញលិខិតសុំទោសដ៏កម្រ ខណៈពលរដ្ឋទាមទារឲ្យចុះចេញពីតំណែង

  • 2019-06-17 01:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ មេ​ដឹកនាំ​ហុងកុង​​លោកស្រី Carrie Lam បាន​ប្រកាស​ពន្យារពេល​អនុម័ត​សេចក្តី​ព្រាងច្បាប់​បត្យាប័ន ក្រោយ​មាន​ការ​តវ៉ា​ពី​បាតុករ​រហូត​ដល់​ជាង ១​លាន​នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

បើ​ទោះ​បី​ជា ច្បាប់​បត្យាប័ន​ថ្មី ត្រូវ​បាន​ប្រកាស​ពន្យារ​ពេល ហើយ​នឹង​មិន​ត្រូវ​អនុម័ត​ក្នុង​ឆ្នាំ​នេះ​យ៉ាង​ណា​ក្ដី ពល​រដ្ឋ​រហូតចដល់​ជិត ២​លាន​នាក់​​នៅ​តែ​បន្ដ​ដើរ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ដើម្បី​ទាម​ទារ​ឲ្យ​អ្នក​ស្រី Lam ចុះ​ចេញ​ពី​តំណែង។ ជា​ការ​ឆ្លើយ អ្នក​ស្រី Lam បាន​ចេញ​លិខិត​សុំទោស​ដ៏​កម្រ​មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដោយ​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​កំហុស​ឆ្គង​នៅ​ក្នុង​កិច្ចការងារ​រដ្ឋាភិបាល​របស់​លោក​ស្រី ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស និង​ជម្លោះ​ជា​ច្រើន​ក្នុង​សង្គម ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​មក​លើ​ខ្លួន។

យ៉ាង​ណា​មិញ ការ​សម្រេច​ផ្អាក​ការ​ធ្វើ​បត្យាប័ន​ថ្មី និង​ការ​សុំទោស​របស់​លោក​ស្រី Lam មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ពល​រដ្ឋ​ហុងកុង ដោយ​សារ​ពួកគេ​ភ័យ​ខ្លាច​ថា​អាច​នឹង​រដ្ឋាភិបាល​អាច​នឹង​ធ្វើ​ច្បាប់​បត្យាប័ន​នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​ខាង​មុខ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន