តម្រុយ​ថ្មី​ពី iPhone 11 ដែល​បង្កប់​ក្នុង iOS 13

  • 2019-06-17 02:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 13 ប្រភេទ​ Beta អាច​មាន​បង្កប់​តម្រុយ​អំពី​​ការ​ផ្លាស់​ប្ដូរ​ថ្មី​លើ iPhone ដែល​ចេញ​ឆ្នាំ ២០១៩។ ខាង​ក្រោម​នេះ​ជា​តម្រុយ​សំខាន់ៗ​ពីរ ដែល​គេ​ចាប់​អារម្មណ៍​នៅ​លើ iOS 13 ប្រភេទ Beta៖

១. iPhone ឆ្នាំ ២០១៩ អាច​ប្ដូរ​ប្រើ​​ឌុយ USB-C

ពេល​ចូល​ទៅ​កាន់​ Recovery Mode លើ iOS 13 គេ​បាន​ប្រទះ​ឃើញ​​ផ្ទាំង​រូបភាព​ថ្មី​ មាន​បង្ហាញ​អំពី​កុំព្យូទ័រ Mac និង​ឌុយ​ដោត​មួយ ហើយ​ឌុយ​ដោត​នេះ​មិន​មែន​ជា​ប្រភេទ​ Lightning នោះ​ទេ។ ច្បាស់​ណាស់​វា​ជា​ឌុយ​ USB-C ដែល​​អាច​មាន​ន័យ​ថា​ iPhone ស៊េរី​ថ្មី​នឹង​ប្រើ​ USB-C ជំនួស​ឲ្យ Lightning ដែល​ប្រើ​រាប់​ឆ្នាំ​មក​ហើយ។

មាន​ខ្លះ​ទៀត​យល់​ថា​​រូបភាព​នេះ​អាច​សំដៅ​ដល់​​ក្បាល​សាក​ប្រភេទ USB-C ដែល​ប្រើ​ជំនួស​ក្បាល​ USB ធម្មតា ហើយ​មាន​ន័យ​ថា Apple អាច​នឹង​ដាក់​ខ្សែ​ប្រភេទ​​នេះ​ចូល​ក្នុង​ប្រអប់ iPhone រួម​ជា​មួយ​ដុំ​សាក​ប្រើ​រន្ធ USB-C មក​ស្រាប់​តែ​ម្ដង។

២. មុខងារ 3D Tocuh អាច​ត្រូវ​បោះ​បង់​ចោល​

​ចចាមអារ៉ាម​កន្លង​មក​បាន​ចេញ​ផ្សាយ​ថា​ iPhone ជំនាន់​ថ្មី​នឹង​លែង​មាន​បំពាក់​បច្ចេកវិទ្យា​ 3D Touch លើ​គ្រប់​​ម៉ូដែល​តែ​ម្ដង។ ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​នៅ​ក្នុង iOS 13 Beta ដោយ​សារ​​ការ​សង្កត់​អេក្រង់​ដើម្បី​បញ្ជា​មុខងារ​ផ្សេងៗ​បន្ថែម​ទៀត​នៃ​កម្មវិធី​មួយ​លែង​​ត្រូវ​ការ 3D Tocuh ដូច​មុន​ទៀត​ហើយ ពោល​គេ​ប្រើ​ប្រាស់​ Haptic Touch ជំនួស​ ដូច​នៅ​លើ iPhone XR៕​

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង