Alves ថា​ចង់​មាន​ឬ​អត់​ Neymar ប្រេស៊ីល​នៅ​តែ​ខ្លាំង​

  • 2019-06-17 02:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves ជឿជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ មិនបាន​ធ្លាក់​ជើង​ទេ​​នៅ Copa Americaបើ​ទោះ​ជា អ​វត្តមាន​កម្លាំង​សំខាន់​ Neymar ក៏​ដោយ។​​

Neymar ត្រូវ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​សម្រាប់​ព្រឹត្តិការណ៍​ Copa America ដោយ​សារ​របួស​ ក.ជើង​ ប៉ុន្តែ​ប្រេស៊ីល​នៅ​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ថ្ងៃ​បើក​ឆាក​ដោយ​យក​ឈ្នះ​ បូលីវី​ ក្នុង​​លទ្ធផល​ ៣-០។​ Alves ​ទទួល​ស្គាល់​គុណភាព និង​សារៈសំខាន់​​​មិត្ត​រួម​ក្រុម​ Paris Saint Germain តែ​មិន​គិត​ថា​ប្រេស៊ីល​អន់​​ព្រោះ​គ្មាន​ Neymar ឡើយ។​ ​

"ខ្ញុំ​គិត​ថា​រាល់​ពេល​​លេង​ឲ្យ​ជម្រើស​ជាតិ​ ពួក​យើង​ពាក់​អាវ​នេះ​ ពួក​យើង​ត្រូវ​តែ​ប្រឹងប្រែង​ មិន​ថា​មាន​ ឬ​អត់​ Neymar ទេ។​ យើង​ត្រូវ​លេង​ឲ្យ​សក្ដិសម​តំណាង​ឲ្យ​ជាតិ និង​ប្រជាជន​ប្រេស៊ីល។​ ជា​ការ​ពិត​មាន​ Neymar យើង​នឹង​កាន់​តែ​ខ្លាំង​ប៉ុន្តែ​បើ​គេ​អ​វត្តមាន​ យើង​ក៏​មិន​អាច​ផ្ដេកផ្ដួល​ដាច់​ខាត​ មាន​តែ​ប្រឹង​ឲ្យ​ខ្លាំង​ជាង​មុន"។ Alves និយាយ៕ ​

ប្រភព៖ Sport English   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម