ខ្មែរ​ជួយ​ខ្មែរ​ ផល​ សោភ័ណ្ឌ​ បាន​អ្នក​គាំទ្រ​ផ្ទាល់​២សង្វៀន ​ជួយ​ឧបត្ថម្ភ​ថវិកាបុណ្យ​សព​ឪពុក​

  • 2019-06-17 03:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​ផ្ទាល់​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ រួម​និង​សង្វៀន​អាស៊ីអាគ្នេយ៍ ​ម្សិលមិញ​នេះ​ បាន​ប្រមូល​ថវិកា​ផ្ទាល់​ខ្លួន​តាម​លទ្ធភាព​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​គុន​ខ្មែរ​ ផល​ សោភ័ណ្ឌ​ សម្រួល​ដល់​ការ​ធ្វើ​បុណ្យ​សព​ឪពុក​ដែល​ទើប​និង​ចែកឋាន​កាល​ពី​ថ្ងៃ​សៅរ៍។​ នៅ​សង្វៀន​បាយ័ន​យប់​មិញ​នេះ​ បើ​តាម​ការ​ប្រកាស​របស់​ ឌីជេ​ លុច​ បាន​ថវិកាប្រហែល​ជាង​១លាន​រៀល​ ចំណែក​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ លោក​ រាជ​ សុផែន​ បាន​បង្ហោះ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​ថា​ ប្រមូល​ពី​អ្នក​គាំទ្រ​បាន​ប្រហែល​ ១លាន​រៀល​ផង​ដែរ​ ដូច្នេះ​សរុប​ទៅ​បាន​ប្រហែល​ជាង​ ២លាន​រៀល។​

ផល សោភ័ណ្ឌ ម្សិលមិញ

ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ តាឡី​ ដំរីមានរិទ្ធ​ កូន​សិស្ស​លោក​គ្រូ​ ញ៉ូវ ​ម៉ាក។​ អ្នក​ប្រដាល់​ជួរ​មុខ​រូប​នេះ​ លោក​ឪពុក​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ដោយ​ជំងឺ៕​

អត្ថបទ៖ នួន ស៊ីណា​