ភ្ញាក់ក្រញ៉ាង! មិនប៉ុន្មានថ្ងៃទៀត អ៊ុន អាលីហ្សាចូលរោងការជាមួយអនាគតស្វាមីអានិកជនអាមេរិកហើយ

  • 2019-06-17 05:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្តែង​ ​អ៊ុន​ ​អា​លី​ហ្សា​ ​ក្រោយស្ងប់ស្ងាត់​ពី​សិល្បៈ​សម្តែងអស់​មួយ​រយៈ​ធំកន្លងមក ដែលវត្តមានបង្ហាញមុខ​ក្នុង​ការចេញច្រៀងតាមកម្មវិធី ប្រគំតន្ត្រី និងច្រៀងក្នុងពិធីមង្គលការ និងជប់លៀងប៉ុណ្ណោះ ​ដោយរវល់នឹងការ​ងារ​ជា​មន្ដ្រី​រា​ជ​ការ​ ​និង​មុខ​ជំនួញ​រកស៊ីផ្ទាល់ខ្លួនផងនោះ។

ជាក់ស្តែងក្រោយលេខវត្តមានសាជាថ្មីបន្ទាប់ពីជីវិតឯកជនទទួលបានការជោគជ័យក៏ដូចជារីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​ ​រហូត​បាន​ទិញ​ផ្ទះ​ថ្មី​ដ៏​ធំ​ស្កឹមស្កៃ​ឡើងការពីពេលថ្មីៗកន្លងនេះ ​និងទទួល​ដំណឹង​ដ៏​ល្អ​មួយទៀត​ ​គឺ​នាង​នឹង​ត្រៀម​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​​ហើយ ដែលជាអានិកជនខ្មែរ អាមេរិក​ ​ហើយ​គ្រោង​ទៅ​រស់នៅ​ក្រៅសហរដ្ឋអាមេរិកជាមួយស្វាមីក្រោយរៀបអាពាហ៍ពិពាហ៍រួច​ ​និងលេច​នូវ​ព័ត៌មាន​ ​ចែក​ធៀប​ជាច្រើន​សន្លឹក​កាលពី​ពេល​កន្លងទៅ​នេះរួចរាល់ផងដែរ រង់ចាំតែថ្ងៃចូលរោងជ័យមុខមេបាទាំងសងខាងប៉ុណ្ណោះ​។

យ៉ាងណាមិញ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​នាង​ពិតជា​មានចិត្ត​រំភើប​យ៉ាង​ខ្លាំង​ក្រោយ​គូស្នេហ៍​ដែល​រស់នៅ​ក្រៅប្រទេស​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​ត្រៀម​ធ្វើកូន​ក​ម្លោះ​សម្រាប់​នាង​ ​នៅក្នុង​ថ្ងៃ​ពិ​សេស​ឆាប់​ៗ​នេះ​។​ ​គ្រាន់តែ​គូស្នេហ៍​មក​កម្ពុជា​ភ្លាម​ ​អា​លី​ហ្សា​ ​បាន​ប្រញាប់​ដឹកដៃ​គូស្នេហ៍​ទៅ​ ​ថត​ ​Pre​-Wedding នៅឯទឹកដីអង្គរ ខេត្តសៀមរាប​ ​ភ្លាម​ៗ​​។ ពិសេសបើតាមការបង្ហោះក្នុងវីដេអូ Live របស់អតីតតារាស្រីស្រស់សោភារូបនេះក៏បានបញ្ជាក់ថាកញ្ញាពិតជាកំពុងត្រៀមចូលរោងការជាមួយនិងស្វាមីនៅថ្ងៃទី ២២ខែមិថុនាឆ្នាំ២០១៩ ខាងមុខនេះហើយ ណាមួយដល់ពេលវេលាហើយដែលត្រូវមានគូព្រោះកញ្ញាចាស់ហើយ និងកំពុងរៀបចំឯកសារត្រៀមទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិកឆាប់ៗផងដែរក្រោយរៀបអាពាហ៍ពិពាហ៍។

បើតាមសម្តីអតីតតារារូបនេះរៀបរាប់ក្នុងវីដេអូ​ Live ដោយសុំការបកស្រាយពីតារារូបមិនទាន់បានតែប្រភពជិតស្និទ្ធក៏បានបញ្ជាក់ថងដែរថា តារាស្រីរូបនេះពិតជាត្រៀមខ្លួនចូលរោងការបញ្ចប់ភាពនៅលីវជាមួយស្វាមីនាថ្ងៃនោះប្រាកដមែនដោយគ្រាន់តែអាលីហ្សាមិនចង់បើកចំហច្រើនពីជីវិតឯកជនច្រើនប៉ុណ្ណោះ៕

​ទស្សនារូបភាពខាងក្រោម៖

រូបភាពយកពី FB​​ Page៖ អ៊ុន អាលីហ្សា (តារាសម្តែងស្រី)​

អត្ថបទ៖ សិរីរត្នន៍