PSG បើកផ្លូវលក់ Neymar ប្រសិនបើក្លឹបណាឲ្យថ្លៃខ្ពស់
- 2019-06-17 04:18:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG បើកផ្លូវលក់ Neymar ប្រសិនបើក្លឹបណាឲ្យថ្លៃខ្ពស់
ចន្លោះមិនឃើញ
អនាគតរបស់ Neymar នៅ Paris Saint-Germain កំពុងស្ថិតក្រោមមន្ទិលសង្ស័យ ក្រោយមានសេចក្ដីរាយការណ៍មួយថា ក្លឹបជើងឯករបស់បារាំងមួយនេះត្រៀមឲ្យ Neymar ចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។
យោងតាមសារព័ត៌មាន L'Equipe ចេញផ្សាយកាលពីម្សិលមិញ PSG នឹងសប្បាយចិត្តក្នុងការទទួលយកសំណើតម្លៃខ្ពស់ណាមួយសម្រាប់ Neymar ដែលគេជឿជាក់ថាអនាគតរបស់អាចនឹងចាកចេញពីកីឡដ្ឋាន Parc des Princes។ កីឡាករវ័យ២៧ឆ្នាំមានទំនាក់ទំនងត្រលប់ទៅកាន់ Barcelona វិញ និងផ្ទេរទៅកាន់ Real Madrid។
អនាគតរបស់ Neymar ត្រូវបានគេលើកមកពិភាក្សាជារឿយៗមិនចេះចប់ ចាប់តាំងពីគេផ្លាស់មកកាន់ប្រទេសបារាំងក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោនកាលពីខែសីហាឆ្នាំ២០១៧។ សម្រាប់ពេលនេះមានដំណឹងជាថ្មីថា PSG នឹងលក់អតីតកីឡាកររបស់ Santos រូបនេះ ប្រសិនបើក្លឹបណាហ៊ានផ្ដល់តម្លៃខ្ពស់។
Neymar ដែលកំពុងមានបញ្ហារបួសកជើងខកខានមិនបានលេងព្រឹត្តិការណ៍ Copa America រកបានគ្រាប់បាល់បាន៥១គ្រាប់ ក្នុងការលេង៥៨ប្រកួតឲ្យ Paris និងឈ្នះពាន Ligue 1 ពីររដូវកាលជាប់គ្នា។ Lionel Messi ធ្លាប់បង្ហើបកាលពីពេលថ្មីៗ មានបំណងប្រាថ្នាចង់លេងជាមួយ Neymar ម្ដងទៀត៕