ដើម្បី​​ថត​វីដេអូ​ស្ប៉ត​យន្តហោះ​ហោះ​​លើ​មេឃ តាម​ពិត​វេទនា​ណាស់ (វីដេអូ)

  • 2019-06-17 06:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ថត​វីដេអូ​ពាណិជ្ជកម្ម​​នៅ​លើ​មេឃ​ជា​ការងារ​មួយ​ដែល​អ្នក​ថត​រូប​អាជីព​មាន​ឱកាស​ស្ដួចស្ដើង​ណាស់​ដើម្បី​អាច​ចូល​រួម​ក្នុង​ការ​ថត​នេះ។ វីដេអូ​​ក្រោយ​ឆាក​រយៈ​ពេល​ ១៤ នាទី​​មួយ​ មាន​បង្ហាញ​ខ្លះៗ​ពី​ដំណើរ​នៃ​ការ​ថត​វីដេអូ​ពាណិជ្ជកម្ម​លើ​មេឃ​របស់​ជើង​ហោះ​ហើរ​មួយ។

ដើម្បី​អាច​ថត​វីដេអូ​បាន​ទាម​ទារ​ឲ្យ​មាន​ក្រុម​ដែល​មាន​ជំនាញ​ខាង​ថត​រូប និង ពីឡុត​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ​តម្រូវ​ឲ្យ​មាន​យន្តហោះ​ពីរ​ ដោយ​យន្តហោះ​មួយ​ជា​តួឯក​សម្រាប់​ឲ្យ​គេ​ថត និង យន្តហោះ​មួយ​ទៀត​សម្រាប់​ផ្ទុក​កាមេរ៉ា និង ក្រុម​ការងារ​ផ្នែក​ថត។ យន្តហោះ​តួ​ឯក​ដែល​បង្ហាញ​ក្នុង​វីដេអូ​គឺ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ ​787 Dreamliner ចំណែក​យន្តហោះ​ដឹក​ក្រុម​ការងារ​ថត​រូប​គឺ​យន្តហោះ​ម៉ូដែល Learjet 25B។

នៅ​លើ​យន្តហោះ​ Learjet មាន​ផ្ទុក​នូវ​កាមេរ៉ា​ច្រើន​ប្រភេទ​ ដែល​មាន​សុទ្ធ​សឹង​មាន​តម្លៃ​ថ្លៃ ដូច​ជា​កាមេរ៉ា​ RED និង Alexa ជា​ដើម។ នៅ​លើ​ស្លាប​យន្តហោះ​ថែម​មាន​ភ្ជាប់​ដោយ​កាមេរ៉ា​ជា​ច្រើន​ទៀត​ផង។ អ្នក​ថត​រូប​ត្រូវ​ថត​រូប​សន្លឹក រួម​ទាំង​វីដេអូ​ក្នុង​ពេល​តែ​មួយ​ ​ហើយ​ថែម​ទំនាក់​ទំនង​ជា​មួយ​នឹង​ពីឡុត​នៃ​យន្តហោះ​របស់​ខ្លួន​ឲ្យ​រក្សា​ទីតាំង​ឲ្យ​នៅ​ក្បែរៗ​យន្តហោះ​ Dreamliner។ Learjet អាច​ហោះ​ក្បែរ​​​ Dreamliner បំផុត​ក្នុង​ចម្ងាយ​​ចន្លោះ ៧ – ១៥ ម៉ែត្រ។

ចង់​ដឹង​ច្បាស់​ពី​ដំណើរ​ការ​ទស្សនា​វីដេអូ​ពេញ​ខាង​ក្រោម៖ ​​​​​​​ ​​​​​​​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង