ចាំ​មើល​ ក្លឹប​មហា​សំណាង​ណា​បាន​ Eriksen ដោយ​មិន​ចំណាយ​សូម្បី​១​សេន​

  • 2019-06-17 07:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Eriksen មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ដើរ​ចេញ​ពី​ Tottenham Hotspur នៅ​រដូវ​ក្ដៅ​នេះ​បើ​ទោះ​ជា​រូប​គេ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ និង​ក្លាយ​ខ្លួន​ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ក្រុម​ក៏​ដោយ។​​

មែនទែន​ទៅ​អ្នកចាត់ការ​ Mauricio Pochettino ពិត​ជា​មិន​ចង់​បាត់បង់​ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​នេះ​ឡើយ​ ប៉ុន្តែ​កុងត្រា​របស់​គេ​​ បាន​អស់​សុពលភាព ខណៈ​សាមី​ខ្លួន​ហាក់​មិន​ចង់​បន្ត​នៅ​ទឹកដី​ White Hart Lane ត​ទៅ​ទៀត​ទេ។​ ក្លឹប​ណា​ដែល​អាច​ទាក់ទង​ Eriksen បាន មិន​ចាំ​បាច់​ចំណាយ​សូម្បី​តែ​១​សេន​ក្នុង​ការ​ផ្ទេរ។​

កីឡាករ​វ័យ​២៧​ឆ្នាំ​ ដែល​ស៊ុត​៨​គ្រាប់​ និង​ Assist ១២​ដង​នៅ​ Premier League រដូវ​កាល​មុន​បាន​និយាយ​ថា៖ "វា​ដល់​ពេល​ហើយ​សម្រាប់​ខ្ញុំ​ ក្នុង​ការ​ទទួល​បទ​ពិសោធន៍​ថ្មី"។​ Eriksen ផ្ទេរ​មក​ Spurs ពី​ Ajaxកាល​ពី​២០១៣​ គិត​មក​ទល់​ពេល​នេះ​រូបគេ​លេង​ឲ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​៦​ឆ្នាំ​ហើយ និង​មិន​ទាន់​ឈ្នះ​ពាន​១​នៅ​ឡើយ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី