ទីផ្សារ​រថយន្ត ​ប្រទេស​ចិន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន

  • 2019-06-18 08:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​លក់​រថយន្ត​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ប្រមាណ ៣ ភាគរយ​ កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ពោល​គឺ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នា​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​ចុង​ក្រោយ។ របាយការណ៍​នេះ​ចេញ​ផ្សាយ​ដោយ ZoZoGo ក៏​បង្ហាញ​ថា​ ជំនួញ​នៃ​ការ​ផលិត​រថយន្ត​ក្នុង​តំបន់​អាស៊ី​អាច​នឹង​រង​ផល​ប៉ះពាល់​ជា​បន្ត​ទៀត​ក្នុង​ឆ្នាំ ២០១៩។

ការ​ធ្លាក់​ចុះ​​បាន​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន​ផលិត​រថយន្តរបស់អាមេរិក​ដែល​តាំង​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន ខណៈសហរដ្ឋអាមេរិក​កំពុងនាំមុខ​ជា​ទីផ្សារ​រថយន្ត​ធំ​បំផុត​ក្នុង​ពិភពលោក។ ការ​ខាតបង់​ផ្នែក​នាំ​ចេញ​ក្នុង​ប្រទេស​ចិន​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ២៨ លាន​គ្រឿង ធៀប​នឹង​សហរដ្ឋអាមេរិក​ប្រមាណ ១៧ លាន​គ្រឿង​ ក្នុង​ឆ្នាំ​តែ​មួយ។

វិស័យ​ឧស្សាហកម្ម​បាន​រង​ឥទ្ធិពល​ខ្លាំង​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​ពីរ។ ថ្លែង​បញ្ជាក់​ដោយ​លោក Michael Dunne នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ZoZoGo មាន​ប្រសាសន៍​ថា៖ "ទីផ្សារ​រថយន្ត​នឹង​បន្ត​ធ្លាក់​ចុះ​ដល់ ៥ ភាគរយ​នា​ឆ្នាំ ២០១៩ ដោយ​សារ​អតិថិជន​ចាប់​បាត់បង់​ទំនុក​ចិត្ត ក្រោយ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន"។

រំឭក​ថា​មិន​ត្រឹម​តែ​ឧស្សាហកម្ម​ផ្នែក​រថយន្ត​នោះ​ទេ ទៀត​សោត​សូម្បី​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ក៏​បន្ត​ដាំ​ក្បាល​ធ្លាក់​ចុះ រហូត​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​សេដ្ឋកិច្ច​ពិភពលោក​អាច​ប្រឈម​នឹង​ការ​ចុះ​អន់ថយ បើ​ពុំ​មាន​ចំណាត់​ការ​ច្បាស់លាស់​ណា​មួយ​ជុំវិញ​បញ្ហា​នេះ៕

អានអត្ថបទ:

ប្រភព៖ CNBC   អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម