ក្រ​សួងធនធានទឹកជូនដំណឹងស្ថានភាព​អាកាសធាតុ​ពី​ថ្ងៃទី២០ ដល់​២៦ ខែមិថុនា​

  • 2019-06-19 01:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៦ ខែ​មិថុនា ខាង​មុខ​នេះ​នៅ​ប្រ​ទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយចំនួន​ពី​តិច​ទៅ​បង្គួរ និង​តំបន់ខ្លះ​មាន​កម្រិត​ខ្សោយទៅ​មធ្យម​ ហើយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅតែ​មាន​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០១៩ ក្រសួង​ធនធានទឹក​សរសេរបន្ត​​ថា​នៅ​បណ្ដា​ខេត្ត ក្រុង​នៅ​តំបន់​វាល​ទំនាប​កណ្ដាល និងជាប់​មាត់​សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់រាយប៉ាយ​ពី​បរិមាណ​តិច​​​ទៅបង្គួរ​ ហើយតំបន់ខ្លះ​អាច​មាន​ភ្លៀង​ខ្លាំង។

ដោយឡែក​​នៅ​តំបន់ខ្ពង់រាបខាង​ជើង និង​ឦសាន​ក៏មាន​ភ្លៀង​ធ្លាក់​ដែរ​តែ​ថា​ពីកម្រិត​ខ្សោយ​ទៅ​មធ្យម។

ក្រ​សួង​បញ្ជាក់ថា​ក្នុង​រយៈពេល​ដូច​គ្នា បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​មាន​ជា​ពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល៕

អត្ថបទ៖ ទូច សុខា