ចំណូល​របស់ Hazard ត្រឹម​តែ​១​ម៉ោង​​ចូល​ជិត​៣​ពាន់​ដុល្លារ ចុះ​មួយ​ខែ​បាន​ប៉ុន្មាន?

  • 2019-06-19 03:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ពិត​ជា​កក្រើក​ពិភព​បាល់ទាត់​ បន្ទាប់​ពី​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Real Madrid បាន​បង្ហាញ​ខ្លួន​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ជា​ផ្លូវការ​នៅ​កីឡដ្ឋាន Santiago Bernabeu។

Hazard បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ ពោល​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ។ ការ​មក​ដល់​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​ដើម្បី​ជំនួស​តំបន់​លេង​ប្រយុទ្ធ​ស្លាប​ឆ្វេង​ដែល​កំពុង​ខ្វះ​ខាត ចាប់​តាំង​ពី Cristiano Ronaldo ចាកចេញ​ទៅ​កាន់ Juventus កាល​ពី​រដូវ​ក្ដៅ​មុន។

អ្វី​ដែល​ជា​ចម្ងល់​មួយ​ទៀត​នោះ​ដែល​គ្រប់គ្នា​ចង់​ដឹង​ តើ Hazard ទទួល​បាន​ថ្លៃ​នឿយហត់​ប៉ុន្មាន​នៅ Madrid? បើ​តាម​តួ​លេខ Hazard បាន​ប្រាក់​ឈ្នួល​៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។ ថ្មី​ៗ​នេះ​ផេក Oh My Goal ទើប​តែ​បញ្ចេញ​តួ​លេខ​នៃ​ប្រាក់បៀវត្សរ៍​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​​គិត​ចាប់​ពី​នាទី​ដល់​ឆ្នាំ៕

  • ៤៦​ដុល្លារ ក្នុង​មួយ​នាទី
  • ២ ៧៧៨ដុល្លារ ក្នុង​មួយ​ម៉ោង
  • ៦៦ ៦៦៧ដុល្លារ ក្នុង​មួយ​ថ្ងៃ​
  • ២​ លាន​ដុល្លារ​ក្នុង​មួយ​ខែ
  • ២៤ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ