ក្រុមហ៊ុន​ពីរ​ចាប់​ដៃគ្នាធ្វើ សន្និសីទមួយស្តីអំពី «សារៈសំខាន់នៃអាហារូបត្ថម្ភ និងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត»

  • 2019-06-19 04:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DKSH គាំទ្រដោយក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះបានរៀបចំសន្និសីទស្តីអំពី “សារៈសំខាន់នៃ អាហារូបត្ថម្ភនិងប្រព័ន្ធការពារក្នុងពេលដំបូង នៃជីវិត”។ សន្និសីទ​នេះ​ប្រព្រឹត្តិទៅ​ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩។ សន្និសីទរៀប​ចំឡើង​ដើម្បីបង្ហាញពីការយល់ដឹងពីរបកគំហើញថ្មី នៃ 2'-FL HMO ( 2 -អេហ្វ - អិល - អេច - អេម - អូ ) និងនុយក្លេអូទីតដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និងការអភិវឌ្ឃន៏ការយល់ដឹង។

សាស្រ្តាចារ្យរងវេជ្ជបណ្ឌិត Sungkom Jong-pi-put-va-nich ប្រធានផ្នែកអាហារូបត្ថម្ភកុមារនៅសកលវិទ្យាល័យ Chulalungkorn បានថ្លែងនៅក្នុងបទបង្ហាញថា “HMOs (អេច - អេម - អូ) គឺជាសមាសធាតុដ៏រឹងមាំ និងមានច្រើនបំផុត បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាញ់។ ក្នុងចំណោម HMOs (អេច - អេម - អូ) សំខាន់ៗ ២០ប្រភេទ HMO (អេច - អេម - អូ) ចម្បងមួយដែលហៅថា 2 '-fucosyllactose ឬ 2'-FL (2 - អេហ្វ - អិល) គឺជា HMO (អេច - អេម - អូ) ដែលមានចំនួនច្រើនបំផុត។ វាជា HMO ដែលត្រួវបានសិក្សាច្រើនជាងគេ។

លោកបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្រ្ត នៃអាហារូប្តម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហា រូបត្ថម្ភ នៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា HMOs (អេច - អេម - អូ) គឺជាសារជាតិផ្សំពិសេសសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធការពារ ដែលធន់នឹងការរំលាយអាហារដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស និងត្រូវបានផ្អាប់ទុកក្នុងពោះវៀនធំ​​ សំរាប់ប្រើប្រាស់ដោយបាក់តេរីល្អដូចជា ប្រ៊ីបាយអូទិចដែរ។

តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថា ភាគច្រើននៃសារធាតុ HMO (អេច - អេម - អូ) គឺជា 2'-FL (2 - អេហ្វ - អិល) នេះហើយ​ ដែលជា HMO (អេច - អេម - អូ) ទីមួយដែលជួយ​ពង្រឹងការលូតលាស់នៃប្រព័ន្ធការពាររបស់ក្មេងដែលទប់ទល់ទៅ​នឹង​មេរោគ ដែលអាចបង្កជាជំងឺបាន។ លើសពីនេះទៅទៀតមានសមាសធាតុផ្សំមួយផ្សេងទៀតហៅថា នុយក្លេអូទីត ។ នុយក្លេអូទីត ជួយពង្រឹងដល់ប្រព័ន្ធការពាររបស់កុមារហើយត្រូវបានគេរកឃើញថា វាជួយដល់ការផលិតអង្គបដិបក្ ខនិងធ្វើអោយប្រព័ន្ធការពាររបស់ក្មេងឆាប់ពេញវ័យ។ HMOs (អេច - អេម - អូ) និង នុយក្លេអូទីត បំពេញបន្ថែមគ្នាទៅវិញទៅមកដើម្បីផ្តល់ការការពារទ្វេដងសម្រាប់កុមារ"

លោកបណ្ឌិត Li Fei បន្ថែមថា ប្រព័ន្ធការពាររឹងមាំក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៏ខួរក្បាលផងដែរ នៅពេលក្មេងឈឺញឹកញ៉ាប់សារជាតិចិញ្ចឹម និងថាមពលជាច្រើនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងមេរោគ។ តាមការសិក្សាបង្ហាញថា ក្មេងដែលឈឺក្នុងរយៈពេល១ឆ្នាំដំបូង នែជីវិត មានសមត្ថភាពនៃការយល់ដឹងខ្សោយនៅអាយុ២៤ខែ និងនៅអាយុ ១៨ឆ្នាំ។

Similac Gain IQ និង Similac Gain Kid ជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់លើសកលលោកដែលមានបញ្ចូលនូវ 2’ –FL HMO ( 2 - អេហ្វ - អិល - អេច - អេម - អូ ) ជាមួយនឹង នុយក្លេអូទីត និងសារជាតិចិញ្ចឹមខួរក្បាល និងប្រព័ន្ធការពាររាងកាយផ្សេងទៀត ដែលជួយជំរុញប្រព័ន្ធការពាររាងកាយនិងទ្រទ្រង់ទៅដល់ការយល់ដឹង”។

អំពីក្រុមហ៊ុន DKSH

DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាយ់ាងច្រើនរួមមានធនធាន ពត៌មានទីផ្សារលំអិត ផ្នែកលក់និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឺកជពា្ជូនក៏ដូចជាផ្តល់សេវាក្រោយការលក់។ ក្រុមហ៊ុនបានចុះបញ្ជីជា សាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 35 ទីផ្សារ និង​មានបុគ្គលិកជំនាញចំនួន 33 000 នាក់មានចំណូលសរុបចំនួន 11.3 ពាន់លានស្វីសហ្រ្វង់ ក្នុងឆ្នាំ2018។

ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សំលៀកបំពាក់និងផលិតផលប្រចាំថ្ងៃដូចជាគ្រឿងសំអាង ផ្នែកសក់ និងស្បែក មាន បុគ្គលិកឯកទេស 19,760 នាក់ បង្កើតចំនូលពីការលក់សុទ្ធចំនួន 3.9 ពាន់លានហ្រ្វង់ស៊ីស ក្នុងឆ្នាំ 2018៕

អត្ថបទ៖ Sponsor