ដឹក​ទេ​គិត​ត្រឹម​ពេល​នេះ Real ចំណាយ​អស់​ប៉ុន្មាន​លាន​ហើយ ក្រោយ​ទិញ​ជើង​ខ្លាំង​៥​នាក់ចូល?

  • 2019-06-19 07:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid កំពុង​​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ​ ដោយ​បាន​ចំណាយ​ជាង​៣០០​លាន​អឺរ៉ូ ទិញ​កីឡាករ​៥​នាក់​ចូល​ ដើម្បី​ជួយ​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។

​កីឡាករ​ទាំង​៥​ដែល​ Madrid ទើប​តែ​នាំ​ចូល​មាន Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង​ចុងក្រោយ Rodrygo Goes។ កីឡាករ​ជប៉ុន Takefusa Kubo វ័យ​១៩​ឆ្នាំ​ដែល Madrid ទិញ​ពី FC Tokyo ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​កាន់​ក្រុម​យុវជន Castilla។

តោះ​!​មក​មើល​តម្លៃ​​កីឡាករ​ទាំង​៥​នាក់​ដែល Real ទិញ​ចូល​ដើម្បី​លេង​ក្រុម​ធំ៖

១. Eden Hazard (បែលហ្ស៊ិក) ទិញ​ពី Chelsea តម្លៃ​១០០​លាន​អឺរ៉ូ

២. Luka Jovic (Bosnia and Herzegovina) ទិញ​ពី Eintracht Frankfurt តម្លៃ​​៦០លាន​អឺរ៉ូ ​

៣. Eder Militao (ប្រេស៊ីល) ទិញ​ពី Porto តម្លៃ៥០លាន​អឺរ៉ូ ​

៤. Ferland Mendy (បារាំង) ទិញ​ពី Lyon តម្លៃ៤៨លាន​អឺរ៉ូ ​

៥. Rodrygo Goes (ប្រស៊ីល) ទិញ​ពី Santos តម្លៃ៤៥លាន​អឺរ៉ូ

អត្ថបទ៖ ហេង សុធារិទ្ធិ