នេះ Link ​មើល​ក្រុម​កម្ពុជា ​តតាំង​ជាមួយ​ក្រុម​ម៉ាឡេស៊ី ​ម៉ោង​៤​នេះ​

  • 2019-06-19 08:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Down Town Sport ​របស់​កម្ពុជា ​នឹង​ត្រូវ​លេង​ជាមួយ​ក្រុម Melaka United ​របស់​ម៉ាឡេស៊ី​នៅ​ម៉ោង​៤​ល្ងាច​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ AFF Futsal Championship 2019 ​នៅ​ប្រទេស​ថៃ។

​ក្រុម​ Down Town Sport ​បាន​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​លីគ​ហ្វូត​សាល​កម្ពុជា​ ឆ្នាំ​២០១៨​ កន្លង​ទៅ។ ​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​នេះ ​ពួកគេ​នឹង​ត្រូវ​ចូល​លេង​ពាន AFF Futsal ​ទៀត​នៅ​ឯ​ប្រទេស​ថៃ ​ដែល​មាន​ក្រុម​ចូល​រួម​៦​ក្រុម។ ក្រុម​តំណាង​កម្ពុជា​នេះ ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម Imperial ​របស់​មីយ៉ាន់ម៉ា ​និង​ក្រុម Melaka United ​របស់​ម៉ាឡេស៊ី។

ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៤​ល្ងាច​នេះ​ហើយ។ ​បើក​ឆាក​ដំបូង​ក្រុម​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុមMelaka United ​របស់​ម៉ាឡេស៊ី។ ដោយ​ខាង​ក្រោម​នេះ​ជា Link ផ្សាយ​ផ្ទាល់​ឱ្យ​ទស្សនា៖

អត្ថបទ៖ មុន្នីរម្យ