ក្ដៅៗ​ Neymar ​ប្រាប់ PSG សុំ​ទៅ​ផ្ទះ​ចាស់ Barcelona​ វិញ លែង​ចង់​នៅ​បារាំង​ហើយ

  • 2019-06-19 08:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ប្រាប់​ក្លឹប Paris Saint-Germain  គេ​ចង់​ត្រលប់​ទៅ​ផ្ទះ​ចាស់​វិញ ហើយ​ថា​មិន​គួរ​ចេញ​ពី Barcelona សោះ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្លាស់​ចេញ​ពី Barcelona ទៅ​កាន់ Paris កាល​ពី​ឆ្នាំ​២០១៧​ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក​១៩៨​លាន​ផោន។ ប៉ុន្តែ​អនាគត​របស់​គេ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​របស់​បារាំង​នៅ​តែ​​ស្ថិត​ក្នុង​ការ​ជជែក​គ្នា ខណៈ​មាន​សេចក្ដីរាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ​​ថា ទីបំផុត​គេ​បាន​ប្រាប់​ PSG ចង់​ទៅ​លេង​នៅ Barca​ វិញ។

តាម​ប្រភព​ខាង​លើ​កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​រអ៊ូ​ប្រាប់​ប្រធាន​ក្លឹប​ PSG លោក Nasser Al-Khelaifiថា៖ “ខ្ញុំ​មិន​ចង់​លេង​នៅ PSG ត​ទៅ​ទៀត​ទេ។ ខ្ញុំ​ចង់​ត្រលប់​ទៅ​ផ្ទះ​​ខ្ញុំ​វិញ (Barcelona) ដែល​ជា​កន្លែង​ដែល​ខ្ញុំ​មិន​គួរ​ចាកចេញ”។ ស្របពេល Neymar ប៉ង​ចង់​ត្រលប់​ទៅ Nou Camp ក្នុង​រដូវ​ក្ដៅ​នេះ Lionel Messi ក៏​ចង់​ឲ្យ​អតីត​មិត្ត​រួម​ក្រុម​រូប​នេះ​ត្រលប់​មក​ផ្ទះ​វិញ​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ