ប្រ​ជា​ពល​រដ្ឋ​នៅ​តំបន់នេះត្រៀម​ទឹក​ទុក​ផង អាជ្ញាធរនឹង​ផ្ដាច់ទឹក​បួន​ម៉ោង​

  • 2019-06-19 09:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​រយៈពេល​ខ្លី​ក្នុង​សង្កាត់ច្រាំងចំរេះ​២ ខណ្ឌឫស្សីកែវ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ​ដើម្បី​​ដំឡើង​នាឡិកាទឹក​ថ្មីទំហំ៨០​មីលីម៉ែត្រ។

(រូបភាព៖ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​)

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​សរសេរថា​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៩ ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់ទឹក​រយៈពេល​បួន​ម៉ោង​ចាប់​ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​១២​យប់​។

ការ​ផ្អាក​នេះ​គឺ ធ្វើ​ឡើង​ដើម្បី​ដំឡើង​នាឡិកា​ទឹក​ថ្មី​ទំហំ​៨០មីលីម៉ែត្រ​ចូល​ស្នងការ​ដ្ឋាន​នគរបាលរាជ​ធានីភ្នំពេញ។ ការ​ដំឡើងនេះ​នឹង​ត្រូវ​ផ្អាក​ទឹក​នៅ​លើ​ផ្លូវ​៥០​RC ដល់​ផ្លូវ​១៤៣​Rក្នុង​សង្កាត់​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ​។

តាម​រយៈ​សេចក្ដីជូន​ដំណឹង​នេះ​រដ្ឋាករទឹក​ស្វយ័ត​ថា​នឹង​អាច​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​អាច​ត្រៀម​ទឹក​ទុក​ប្រើ​សម្រាប់​រយៈ​ពេល​ខ្លី​នេះ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម