Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្រោយ ព្រោះ​ហេតុផល​មួយ

  • 2019-06-20 02:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ត្រូវ​បាន​ពិន័យ​​៣​ប្រកួត​មិន​ឲ្យ​ក្នុង​កម្មវិធី​របស់​ទ្វីប​អឺរ៉ុប បន្ទាប់​ពី UEFA បាន​ច្រាន​ចោល​ការ​ប្ដឹង​ឧទ្ធរណ៍​ដោយ​ក្លឹប​របស់​គេ Paris St-Germain។

ខ្សែ​ប្រយុទ្ធ​របស់ PSG វ័យ​២៧​ឆ្នាំ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាទ​ដល់​​អាជ្ញាកណ្ដាល បន្ទាប់​ពី​ក្រុម​របស់​គេ​ធ្លាក់​ចេញ​ពី Champions League ក្នុង​ផ្ទះ​របស់ Manchester United កាល​ពី​ថ្ងៃ​ទី ៦ ខែ មីនា។ គេ​នៅ​ចាំ​បាន​ថា ការ​ប្រកួត​ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​ចុងក្រោយ United បាន​ទម្លាក់​ PSG ដោយ​សារ​បាល់​ប៉េណាល់ទី​ចុងក្រោយ​របស់ Rashford នៅ​នាទី​៩០​បូក។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នេះ Neymar បាន​សរសេរ​វាយ​ប្រហារ​អាជ្ញាកណ្ដាល​លើ​បណ្ដាញ​សង្គម​ថា៖ "វា​គឺ​ជា​រឿង​អាម៉ាស់។ ពួក​គេ​​ឲ្យ​មនុស្ស​៤​នាក់​ដែល​មិន​យល់​ពី​បាល់ទាត់​​មើល​វីដេអូ​យឺតៗ​ឡើង​វិញ​​នៅ​មុខ​កញ្ចក់​ទូរទស្សន៍"។ សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​ជើង​វគ្គ​១៦​ក្រុម​ចុងក្រោយ Neymar មិន​បាន​លេង​ ព្រោះ​ជាប់​មាន​របួស។ តាមរយៈ​ការ​ពិន័យ​ខាង​លើ Neymar នឹង​មិន​បាន​លេង​នៅ Champions League ៣​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ