គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយទៀត វាយប្រហារភាគខាងលិចប្រទេសឥណ្ឌូនេស៊ី
- 2019-06-20 02:34:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយទៀត វាយប្រហារភាគខាងលិចប្រទេសឥណ្ឌូនេស៊ី
ចន្លោះមិនឃើញ
គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារមកលើភាគខាងលិចប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅទីក្រុង Jayapura នៃខេត្ត West Papua។
យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រ USGS ឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិត ៦,៣វ៉ិចទ័រដែលអាចចាប់ផ្ដើមដំបូងមានកម្រិតរហូតដល់ ៦,៥វ៉ិចទ័រ។ ប្រភពដដែលបន្ដថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារមកលើតំបន់ដែលមិនសូវមានមនុស្សរស់នៅ ហើយកើតឡើងនៅជម្រៅ ១២គីឡូម៉ែត្រទៅក្នុងដី។ ជាមួយគ្នាដែរ របាយការណ៍មិនទាន់បង្ហាញស្ថិតិណាមួយដែលគ្រោះរញ្ជួយដីលើកនេះអាចបង្កឲ្យមានព្យុះស៊ូណាមិនោះទេ។
យ៉ាងណាមិញ ក្រោយគ្រោះរញ្ជួយដីកើតឡើង រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយពីទំហំនៃការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតនៅឡើយទេ៕