រាប់​ស្មាតហ្វូន​តម្លៃ ៤០០ ដុល្លារ​ឡើង Apple ​នៅ​តែ​បន្ត​ឈរ​ចំណាត់ថ្នាក់​កំពូល

  • 2019-06-20 05:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ពី Counterpoint ​បាន​បង្ហាញ​ពី​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ប្រណីត​សម្រាប់​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ដោយ​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ៨ ភាគរយ។ (បញ្ជាក់៖ ស្មាតហ្វូន​ប្រណីត​​កំណត់​យក​តម្លៃ​ចាប់​ពី ៤០០ ដុល្លារ​ឡើង​ទៅ)

ក្នុង​នោះ​ Apple ក្តោបក្តាប់​ទីផ្សារ​បាន ៤៧ ភាគរយ ស្រប​ពេល Samsung បាន ២៥ ភាគរយ និង​លេខ​បី​បាន​ទៅ​លើ Huawei មាន ១៦ ភាគរយ។ Google និង OnePlus ចែក​គ្នា ២ ភាគរយ​ស្មើ និង ៨ ភាគរយ​សេសសល់​រាប់​រួម​លើ​ស្មាតហ្វូន​ស្លាកយីហោ​ដទៃ។

យ៉ាងណាមិញ​តាម​ការ​ព្យាករណ៍​កំណើន​នៃ​ការ​នាំ​ចេញ​ស្មាតហ្វូន​ប្រណីត​​រំពឹង​នឹង​មាន​ការ​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយ ពោល​គឺ​អំឡុង​ពេល​ដែល​ប្រព័ន្ធ 5G ពង្រាយ​ដាក់​ឲ្យ​ដំណើរការ​បាន​ធំ​ទូលាយ​ទូទាំង​សកលលោក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី