Ninja នឹងចេញផ្សាយសៀវភៅមួយក្បាល បង្រៀនអាថ៍កំបាំងនៃការលេងហ្គេម

  • 2019-06-20 06:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tyler Blevins ជា​អ្នក​លេង​ហ្គេម​ល្បី​មួយ​រូប ដែល​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា Ninja នឹង​ចេញ​​ផ្សាយ​សៀវភៅ​បង្រៀន​អំពី​អាថ៌កំបាំង​នៃ​ការ​លេង​ហ្គេម​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី ២០ ខែ​សីហា ដែល​សហការ​ជា​មួយ​រោងពុម្ព​ Penguin Random House។

Ninja បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​លើ​សកល​លោក​កាល​ពី​ឆ្នាំ​កន្លង​ទៅ ដោយ​បាន​ក្លាយ​ជា​អ្នក​លេង​ Fortnite ដ៏​ឆ្នើម​ម្នាក់។ លើ​គណនី YouTube របស់ Ninja មាន​អ្នក​ Subscribe ជាង ២២ លាន​នាក់ រួម​​នឹង​ Follower ចំនួន ១៤​ លាន​នាក់ លើ Instagram និង Twitch ផង​ដែរ។ នៅ​ឆ្នាំ ២០១៨ Ninja ថែម​ទាំង​បាន​ក្លាយ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​​ទាំង ១០០​​ របស់​ទស្សនាវដ្ដី​ Time ប្រចាំ​ឆ្នាំ ២០១៨ ទៀត​ផង។

ពេល​នេះ Ninja សម្រេច​ថា​ចែក​រំលែក​​ខ្លះ​នូវ​ក្បាច់​លេង​ហ្គេម​របស់​ខ្លួន នៅ​លើ​សៀវភៅ​​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ "Ninja: Get Good, My Ultimate Guide to Gaming"។​ សៀវភៅ​នេះ​សម្រាប់​អ្នក​លេង​ហ្គេម​អាយុ​ ១០ ឆ្នាំ​ឡើង​ទៅ និង​មាន​បញ្ចូល​នូវ​ប្រធានបទ​ជា​ច្រើន។ អ្នក​អាន​អាច​ដឹង​អំពី​វិធី​ Build កុំព្យូទ័រ​លេង​ហ្គេម, វិធី​អនុវត្ត និង​បង្កើត​សមត្ថភាព​លើ​​ការ​លេង, វិធី​បង្កើត​ក្រុម​ខ្លាំង​មួយ និង វិធី​បង្កើត​សហគមន៍​លើ​អនឡាយ៕

ចុចអាន ៖ អង្គុយ​តែ​មុខ​កុំព្យូទ័រ​ក៏​អាច​រក​បាន​មួយ​ខែ​ ៥០ ម៉ឺនដុល្លារ​ ដែរ

​​​​​​​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម