ហ៊ាន​ណាស់​! Real ដាក់​សំណើ​១១៥​លាន​ផោន ហើយ​ថែម Baleឬ James ដើម្បី​ទិញ Neymar

  • 2019-06-20 08:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ប្រើប្រាស់  Gareth Bale ឬ James Rodriguez ជា​ថ្នូរ​​ជាមួយ  Paris Saint-Germain ដើម្បី​ទិញ​យក Neymar។

អនាគត​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​នៅ​ប្រទេស​បារាំង​នៅ​តែ​មិន​ទាន់​ច្បាស់​ ខណៈ Barcelona ក៏​មាន​គំនិត​យក​គេ​ត្រលប់​មក​វិញ។ យោង​តាម​សារព័ត៌មាន​មាន​នៅ​ប្រទេស​អេស្ប៉ាញ Real ​បាន​ដាក់​សំណើ​១១៥​លាន​ផោន​ បូក​ជាមួយ Bale ឬ Rodriguez ដើម្បី​នាំ​យក Neymar មក​កាន់ Santiago Bernabe នៅ​រដូវ​ក្ដៅ​នេះ។

Madrid បាន​ចំណាយ​ជាង​៣០០​លាន​ផោន​រួចហើយ ក្នុង​ការ​នាំ​យក​កីឡាករ​៥​នាក់​ចូល ក្នុង​នោះ​មានEden Hazard, Luka Jovic, Eder Militao, Ferland Mendy និង​ចុងក្រោយ Rodrygo Goes។  តាម​ប្រភព​ដែល​បញ្ជាក់​ថា Real សន្យា​នឹង​ឲ្យ​ប្រាក់បៀវត្សរ៍​ដល់​កីឡាករ​វ័យ​២៧​ឆ្នាំ​​៣០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។ យ៉ាងណាមិញ តាម​ការ​លេច​ឭ​ចុងក្រោយ​នេះ​ Neymar បាន​ប្រាប់ PSG គេ​ចង់​ត្រលប់​ទៅ​កាន់ Barcelona​ វិញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី