Messi៖ អាហ្សង់ទីន​នឹង​យក​ឈ្នះ​កាតា ហើយ​មិន​ធ្លាក់​ពី Copa America ងាយៗ​ទេ

  • 2019-06-20 13:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi បាន​និយាយ​ក្នុង​សន្និសីទ​ក្រោយ​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ​ថា​ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ឈ្នះ​កាតា នៅ​ប្រកួត​បន្ទាប់ ហើយ​វា​ជា​រឿង​ឆ្កួត​មួយ ដែល​អាហ្សង់ទីន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " ខ្ញុំ​មើល​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល ហើយ​គិត​ថា យើង​នឹង​ឈ្នះ​ប្រកួត​បន្ទាប់ (ប្រកួត​ប៉ះ​នឹង​កាតា)។ យើង​ត្រូវ​តែ​ពង្រឹង​ឡើង​វិញ។ យើង​ដឹង​ច្បាស់​ថា​ ប្រកួត​ក្រោយ​ប្រៀប​ដូច​ ប្រកួត​ដាក់​ជីវិត​អញ្ចឹង '' ។

Messi បាន​បន្ត​ថា​៖ " វា​ជា​រឿង​ឆ្កួត​មួយ​ ដែល​យើង​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល ខ្ញុំ​ជឿ​ថា​ យើង​នឹង​អាច​ធ្វើ​បាន " ។

គិត​ត្រឹម​ពេល​នេះ​ដែរ ក្នុង​ពូល​ B ប្រទេស​កូឡុំប៊ី​ឈរ​កំពូល​តារាង ដោយ​មាន ៦​ពិន្ទុ ហើយ​កក់​កៅអី​លេង​វគ្គ​បន្ត​ ខណៈ​ប៉ារ៉ាហ្គាយ មាន​ ២ពិន្ទុ ហើយ​ឈរ​លេខ ២ កាតា លេខ ៣ មាន​ ១​ពិន្ទុ ហើយ​អាហ្សង់ទីន​នៅ​បាត​តារាង ដោយ​មាន ១​ពិន្ទុ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម