Barca នឹង​ប៉ះ​ជាមួយ Napoli ក្នុង​ពាន La Liga-Serie A

  • 2019-06-20 14:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប៉ះ​ជាមួយ​ក្លឹប​អ៊ីតាលី​ Napoli ដោយ​ប្រកួត​ចំនួន ២​ជើង​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ ក្រោម​ក្របខ័ណ្ឌ​ពាន La Liga-Serie A ដែល​ទើប​នឹង​បង្កើត។

ប្រកួត​ជើង​ទី ១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧ ខែ​សីហា នៅ​ក្នុង​កីឡដ្ឋាន Hard Rock ដែល​ស្ថិត​ក្នុង​ទីក្រុង​ Miami រដ្ឋ​ Florida។

Barcelona ធ្លាប់​ប៉ះ​ក្លឹប Napoli កាល​ពី​ឆ្នាំ២០១៤

ប្រកួត​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ ខែ​សីហា នៅ​ក្នុង​កីឡដ្ឋាន Michigan ដែល​ជា​កីឡដ្ឋាន​ធំ​ជាង​គេ​នៅ​សហរដ្ឋអាមេរិក និង​ជា​កីឡដ្ឋាន​ធំ​លេខ ២ ក្នុង​ពិភពលោក បន្ទាប់​ពី​កីឡដ្ឋាន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

គួរ​រម្លឹក​ផង​ដែរ​ថា​ ក្លឹប​ Barcelona និង​ក្លឹប​ Girona ធ្លាប់​មាន​គម្រោង​នឹង​លេង​ប្រកួត​ La Ligaក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ទទួល​បាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ ពី​ខាង FIFA និង UEFA៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម