ម្ចាស់​ក្លឹប​ Man Utd ដក​លុយ​ត្រឹម​១០០​លាន​ឲ្យ​ Ole ចាត់ចែង​ស្តា​ក្រុម​ឡើង​វិញ​

  • 2019-06-21 01:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Solskjaer មាន​កញ្ចប់​ប្រាក់​ត្រឹម​១០០​លាន​ផោន​ប៉ុណ្ណោះ​ពី​ម្ចាស់​ក្លឹប​ដើម្បី​យក​ទៅ​ទិញ​កីឡាករ​ថ្មី​ មក​ពង្រឹង​ Manchester United រដូវ​កាល​ថ្មី។​

អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​ត្រៀម​លក់​ Pogba ចេញ​​ឲ្យ​ទៅ​ Juventus ឬ​ Real Madrid ដើម្បី​យក​ប្រាក់​យ៉ាង​ហោច​ណាស់​១០០​លាន​ដើម្បី​មក​បង្គ្រប់​ចាយ​វាយ​សម្រាប់​ការ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ។​ អ្នក​គាំទ្រ​បិសាច​ក្រហម​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​នេះ​ ហើយ​ខឹង​សម្បារ​នឹង​លោក​ Ed Woodward ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លឹប។​​​

យ៉ាង​ណា​កាល​ពី​រដូវ​កាល​កន្លង​ទៅ​ Woodward បាន​ផ្ដល់​កញ្ចប់​ថវិកា​សរុប​ ៥៥០​លាន​ផោន​រួច​ហើយ​ឲ្យ​អ្នក​ចាត់ការ​មុន​ៗ​មាន​ Louis van Goal និង​ Jose Mourinho ដើម្បី​ទិញ​កីឡាករ​ Super Star ប៉ុន្តែ​ United នៅ​តែ​មិន​អាច​ល្អ​ដូច​ដើម។​​

ក្រុម​ជើង​ឯក​អង់គ្លេស​២០​សម័យ​កាល​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦​រដូវ​កាល​មុន​ និង​បាត់បង់​កៅអី​ពាន​អឺរ៉ុប​ដ៏​ធំ​គឺ UEFA Champions League៕

ប្រភព៖ Talk Sport   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម