នេះតម្លៃបង់អ៊ីនធឺណិត 5G ទើបសម្ពោធផ្លូវការប្រទេសដែនកោះមួយក្នុងតំបន់អាស៊ាន

  • 2019-06-22 03:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្មីៗ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយ​របស់​ប្រទេស​ហ្វីលីពីន​គឺ Globe Telecom ​Philip ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បណ្ដាញ 5G ​ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​ក្រោយ(​ខែ​កក្កដា) ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

Globe Telecom និង Huawei ក្នុងពិធីសម្ពោធ 5G

យ៉ាង​ណា​មិញ ​សេវា 5G ​នៅ​ហ្វីលីពីន​​ផ្ដោត​សំខាន់​ទៅ​លើ​ Smart home សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ​ជា​មុន​សិន(មិន​ទាន់​ដាក់​ឲ្យ​ដំណើការ​លើ​ប្រព័ន្ធ​ទូរសព្ទ​នៅ​ឡើយ​ទេ) ​ដោយ​វា​ដើរ​តួ​ជំនួស​ឲ្យ​ប្រភេទ​ខ្សែ​កាប​អុបទិច​វិញ ​ពោល​គឺ​ប្រព័ន្ធ wireless 5G សុទ្ធ​តែ​ម្ដង​(​អ៊ីនធើណិតអុប​ទិច 5G ​នឹង​មាន​នៅ​ពេល​ក្រោយ)។

រូបតំណាង

​សម្រាប់​តម្លៃ​ដែល​ក្រុមហ៊ុន​ Globe ​បាន​ដាក់​ចេញ​ជា​កញ្ចប់​លក់​នោះ​ឲ្យ​ឈ្មោះ​ថា Globe At Home Air Fiber 5G ​មាន​ជម្រើស​ដូច​ខាងក្រោម៖

​-ជម្រើស​ Speed ​ចាប់​ពី 20Mbps​ ឡើង​គឺ តម្លៃ​ ១៨៩៩ ​បេស៊ូ(​ប្រមាណ​ជា ៣៧ ដុល្លារ​) -ជម្រើស​ Speed ​ចាប់​ពី 50Mbps​ ឡើង​គឺ តម្លៃ​ ២៤៩៩ ​បេស៊ូ(​ប្រមាណ​ជា ៤៨ ដុល្លារ​) -ជម្រើស​ Speed ​ចាប់​ពី 100Mbps​ ឡើង​គឺ តម្លៃ​ ២៨៩៩ ​បេស៊ូ(​ប្រមាណ​ជា ៥៦ ដុល្លារ​)។

​សេវា 5G ​នឹង​ចាប់​ដំណើរការ​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ ​​ដោយ​មាន​ជម្រើស​ដូច​រៀបរាប់​ខាង​លើ​។ ​ក្រុមហ៊ុន​ក៏​សន្យា​ថា​នឹង ​​បន្ថែម​​ជម្រើស​មួយ​ទៀត​គឺ Speed ​ចាប់​ពី 100Mbps ​ឡើង​ដល់ 2 terabytes​ ឯណោះ​។

ទីក្រុង Pasig

​​សម្រាប់​តំបន់​ដែល​នឹង​មាន​សេវា 5G ​មុន​គេ​នៅ​ហ្វីលីពីន​គឺ​តំបន់​ Pasig ​ឬ​ (ទីក្រុង Pasig)ដែល​ជា​​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​ទីក្រុង​ធំ​គឺ Metro Manila ​ព្រម​ទាំង​បន្ត​ដល់​​ខេត្ត ២ ទៀត​គឺ ​ខេត្ត​ Cavite និង​ខេត្ត​ Bulacan ​ក្នុង​ប្រទេស​ហ្វីលីពីន៕

អត្ថបទទាក់ទង៖

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ រក្សា