ធ្លាប់ចាប់អារម្មណ៍ទេ See first និង Top fan លើ Facabook ដាក់បានច្រើនបំផុតប៉ុន្មាន?

  • 2019-06-22 07:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុខងារ ​ See first ​លើ Facabook ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើការ​យូរយារ​ណាស់​មក​ហើយ ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​ប្រើប្រាស់​ឬ​ហ្វេន ​អាច​តាមដាន​ព័តមាន​ពី​ទំព័រ​ណា​មួយ​បាន​រហ័ស ​ចុះ​ថា​តើ​ See first ​លើ Facabook ​ហ្នឹង ​អាច​ដាក់​បាន​ច្រើន​បំផុត​ត្រឹម​ប៉ុន្មាន​?​

​ចម្លើយ​ខ្លី​គឺ ​ម្ចាស់​គណនី​មួយ​អាច​ដាក់​​ See first ​លើ Facabook ​​បាន​ច្រើន​បំផុត​ត្រឹម​ ៣០ ​Pages ប៉ុណ្ណោះ។

See first ​លើ Facabook ​​បាន​ច្រើន​បំផុត​ត្រឹម​ ៣០ ​Pages

​រី​ឯ​ចំណេះ​ដឹង​មួយ​ទៀត​គឺ​មុខងារ Top Fan។ ​មុខងារ​នេះ ​សម្រាប់​​អ្នក​ដែល​ជា Adimin ​ទើប​មាន​សិទ្ធ​​ដាក់​បាន​ ដោយ​អាស្រ័យ​លើ​សកម្មភាព​​នរណា​ម្នាក់​ដែល​ចូលចិត្ត Like, Comment និង Share ​លើ​ផេក​នោះ​ជា​រឿយៗ។ ​ចំណែក​ឯ​ការ​កំណត់​ចំនួន​នោះ​ទៀត​សោត ​មិន​អាច​កំណត់​បាន​ទេ ​(អាចតិច ឬច្រើន) អាស្រ័យ​លើ algorithm (ប្រព័ន្ធដំណើការស្វ័យប្រវត្តិដែលគណនាទុករួចស្រេច) ដែល Facebook កំណត់ថា User ម្នាក់នោះមានសកម្មភាពច្រើនប៉ុណ្ណាលើផេក។

បើប្រិយមិត្តមានចំណេះដឹងច្រើនជាងនេះ កុំភ្លេចចែករំលែកក្រុមការងារបានដឹងផង។ អរគុណសម្រាប់ការគាំទ្រ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម