វេជ្ជបណ្ឌិតភូមាដ៏ស្រស់ស្អាតត្រូវបានបញ្ឈប់ពីតួនាទី ក្រោយបង្ហោះរូបថតសិចស៊ីលើ Facebook
- 2019-06-23 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេជ្ជបណ្ឌិតភូមាដ៏ស្រស់ស្អាតត្រូវបានបញ្ឈប់ពីតួនាទី ក្រោយបង្ហោះរូបថតសិចស៊ីលើ Facebook
ចន្លោះមិនឃើញ
វេជ្ជបណ្ឌិតជនជាតិភូមាអាយុ ២៩ ឈ្មោះ ណាង មេ សាន (Nang Mwe San) ត្រូវបានដកហូតអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់នាងក្រោយពីបានបង្ហោះរូបថតរបស់នាងស្លៀកពាក់ស៊ិចស៊ីនៅលើគណនី Facebook និង Instagram របស់ខ្លួន។
San បានចូលរៀនពេទ្យនៅពេលដែលនាងមានអាយុ២២ឆ្នាំ ប៉ុន្តែនាងបាននិយាយថាតែងតែសុបិនចង់ក្លាយទៅជា "តារាម៉ូដែលដ៏សិចស៊ី"។ បន្ទាប់ពីបានធ្វើការជាច្រើនឆ្នាំនៅក្នុងក្រុមវេជ្ជសាស្ត្រមិនស្វែងរកប្រាក់ចំណេញ និង បានព្យាបាលអ្នកជំងឺជាច្រើន San បានសម្រេចចិត្តកាលពី២ឆ្នាំមុនថានឹងធ្វើតាមបេះដូងរបស់នាង ដោយចង់ផ្តោតលើការងារម៉ូដែលម្តង។
Image via Instagram / @nangmwesan
ក្រុមប្រឹក្សាវេជ្ជសាស្ត្រមីយ៉ានម៉ាបានចោទប្រកាន់វេជ្ជបណ្ឌិតវ័យក្មេងរូបនេះកាលពីខែមករាថា រូបថតរបស់នាងគឺវាមិនសមស្របឡើយទៅតាមប្រពៃណីភូមា។ ក្រោយមកកញ្ញាវេជ្ជបណ្ឌិតរូបស្រស់បាននិយាយថា នាងត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយតម្រូវឲ្យលុបរូបទាំងអស់ចេញពីគណនីបណ្តាញសង្គមរបស់នាង បើពុំនោះទេនាងនឹងត្រូវគេបញ្ឈប់ពីតួនាទី។
Image via Instagram / @nangmwesan
នាងបានប្រាប់ New York Times ថានៅពេលក្រុមប្រឹក្សាវេជ្ជសាស្រ្តហៅនាង ពួកគេមិនបានហៅនាងថាជា ម៉ូដែលទេ។ "ផ្ទុយមកវិញ ពួកគេបានហៅខ្ញុំថាមនុស្សមានបញ្ហាអាកប្បកិរិយា"។ San បាននិយាយ។
បន្ទាប់ពីនាងបានព្រងើយកន្តើយនឹងការព្រមានរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ អាជ្ញាប័ណ្ណរបស់នាងក៏ត្រូវបានដកហូតជាផ្លូវការនៅថ្ងៃទី ៣ ខែមិថុនាឆ្នាំនេះ។
Image via Instagram / @nangmwesan
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតញូវយ៉កថែម នាងបាននិយាយថា "នៅទីនេះ មានការរើសអើងភេទសម្បើមណាស់ ... ពួកគេមិនចង់ឱ្យស្រ្តីមានមុខតំណែងខ្ពស់ទេ។ ហើយពួកគេវិនិច្ឆ័យស្ត្រីលើអ្វីដែលពួកយើងស្លៀកពាក់។ ពួកគេមិនចង់ឱ្យយើងស្លៀកសូម្បីខោ"។
Image via Instagram / @nangmwesan
New York Times បានរាយការណ៍ថា វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនារីដែលបញ្ចប់ការសិក្សានៅភូមាមានប្រាក់ខែទាបមែនទែន គឺប្រមាណ ១៦០ ដុល្លារក្នុង១ខែ។ San បានសារភាពថានាងអាចរកលុយបានច្រើនជាងក្នុងការធ្វើជាម៉ូដែល ជាជាងការងារជាវេជ្ជបណ្ឌិតជំនាញវេជ្ជសាស្ត្ររបស់នាង។
Image via Instagram / @nangmwesan
San បានបន្តថានាងនឹងធ្វើបណ្ដឹងឧទ្ធរណ៍ដើម្បីរក្សាអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់នាង ដែលនាងនឹងវិលត្រលប់មកចាប់អាជីពជាគ្រូពេទ្យវិញនៅពេលក្រោយ ប្រហែលជាអាចធ្វើគ្រូពេទ្យស្ម័គ្រចិត្ត បន្ទាប់ពីឈប់ពីអាជីពជាតារាម៉ូដែលរបស់នាង៕
អាន៖ ភូមាជាប់ក្នុងចំណោម ១០ប្រទេសផលិតស្រូវច្រើនបំផុតលើពិភពលោក
អាន៖ អ្នកភូមិជាង១៦លាននាក់នៅចិនរកចំណូលទាបជាង៣៤០ដុល្លារ១ឆ្នាំ