ថ្ងៃ​នេះ​ខួប​កំណើត Messi តើ​គេ​មាន​អាយុ​ប៉ុន្មាន​ហើយ?

  • 2019-06-24 08:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​ខួប​​អាយុ​៣២​ឆ្នាំ​របស់​តារា​បាល់ទាត់ Lionel Messi។ Messi បាន​ចាប់​កំណើត​នៅ​ឆ្នំ​១៩៨៧ ក្នុង​ទីក្រុង Rosario ប្រទេស​អាហ្សង់ទីន។

គេ​ចាប់​ផ្ដើម​ចូល​ហាត់​បាល់​ដំបូង​ជាមួយ​ក្រុម​យុវជន Newell's Old Boys នៅ​ប្រទេស​អាហ្សង់ទីន​ក្នុង​ឆ្នាំ​១៩៩៤។ រហូត​ដល់​ឆ្នាំ​២០០១ Barcelona បាន​នាំ​រូប​គេ​មក​កាន់​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​ដើម្បី​បណ្ដុះបណ្ដាល។ ភាព​ប្រឹងប្រែង​របស់​កុមារ​ Messi ឈុត​យុវជន​បន្ត​បន្ទាប់​របស់ Barcelona រហូត​ដល់​ឆ្នាំ​២០០៤ គេ​ត្រូវ​បាន​កោះហៅ​ឲ្យ​លេង​ឈុត​ធំ​តែ​ម្ដង។

ចូល​លេង​ឲ្យ​ឈុត​ធំ​ជិត​៧០០​ប្រកួត Messi ជួយ​ Barca ឈ្នះ​ពាន La Liga ១០​​ដង, Copa del Rey ៦​ដង, Champions League ៤​ដង និង​ពាន​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ រីករាយ​ថ្ងៃ​កំណើត Lionel Messi!!

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី