កីឡដ្ឋាន San Siro នឹង​ត្រូវ​កម្ទេច​ចោល​ហើយ ក្រោយ​ដំណើរ​ការ​ជាង​ ១​សតវត្ស

  • 2019-06-24 14:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន San Siro ជា​ទឹកដី​របស់AC Milan និង​ក្លឹប​ Inter Milan ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​រាប់​ជំនាន់​របស់​លីគ​កំពូល​អ៊ីតាលី។ គម្រោង​របស់​ក្លឹប​ទាំង​ពីរ​គឺ កសាង​កីឡដ្ឋាន​ថ្មី​មួយ​ ដែល​មាន​តម្លៃ​ជាង ៨០០​លាន​ដុល្លារ នៅ​លើ​ដី​ចាស់​នេះ។

កីឡដ្ឋាន​នេះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩២៦ ហើយ​រហូត​ដល់​ឆ្នាំ១៩៤៧ ទើប​ក្លឹប​ AC Milan និង​ក្លឹប​ Inter Milan បាន​យក​កីឡដ្ឋាន​នេះ​ធ្វើ​ជា​ទឹកដី​រួម​គ្នា​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្លឹប Inter Milan តែងតែ​ជម្រុញ​ឲ្យ​មាន​ការ​កែលំអ​ជានិច្ច​ រហូត​ទើប​ដល់​បច្ចុប្បន្ន​ទើប​ខាង​ AC Milan ចរចា​បាន​សម្រេច​ ដោយ​បាន​វាយកម្ទេច​ចោល​ ហើយ​សង់​ថ្មី​ឡើង​វិញ។

មាន​ប្រកួត​ធំ​ៗ​ជា​ច្រើន​ត្រូវ​បាន​លេង​ក្នុង​កីឡដ្ឋាន​នេះ ដែល​មាន​ដូច​ជា ប្រកួត​ក្នុង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup នៅ​ឆ្នាំ​១៩៩០ ហើយ​និង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ European Cup ឬ UEFA Champions League ចំនួន ៤​ដង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី