រក​ឃើញ ៨​ក្រុម​ឡើង​ទៅ​វគ្គ Quarter-Finals ពាន​ Copa America

  • 2019-06-25 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​ Copa America បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​អស់​ហើយ​ ក្នុង​នោះ​គេ​ក៏​រក​ឃើញ​ក្រុម​ទាំង​៨​ដែល​បាន​ឡើង​ទៅ​វគ្គ Quarter-Finals ផង​ដែរ។

ការ​ប្រកួត​ចុងក្រោយ​នៃ​ពូល C ជប៉ុន លេង​បាន​តាម​ត្រឹម​ស្មើ​គ្នា​ជាមួយ អេក្វាឌ័រ ១-១ ខណៈ អ៊ុយរុយហ្គាយ យក​ឈ្នះ​ឈីលី ១-០។ លទ្ធផល​នេះ​ជា​ឱកាស អ៊ុយរុយហ្គាយ ឆក់​យក​បាន​តំណែង​លេខ​១​ក្នុង​តារាង​ពិន្ទុ ឈីលី​នៅ​លេខ​២ ហើយ ជប៉ុន​និង​អេក្វាឌ័រ ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ។

តាម​ច្បាប់​របស់​ពាន​រង្វាន់ Copa America ក្រុម​ដែល​​បញ្ចប់​លេខ១​និង​២ ក្នុង​ពូល​​នីមួយៗ​​នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​លេខ​៣ ល្អ​បំផុត​ពីរ​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ។ តោះ!​មើល​នរណា​ឈរ​កំពូល​តារាង​តាម​ពូល​នីមួយ​ៗ​ខ្លះ?

ពូល A

១. ប្រេស៊ីល

២. វេណេហ្ស៊ុយអេឡា

ពូល B

១. កូឡុំប៊ី

២. អាហ្សង់ទីន

ពូល C

១. អ៊ុយរុយហ្គាយ

២. ឈីលី

ក្រុម​លេខ​៣​ល្អ​បំផុត

១. ប៉េរូ

២. ប៉ារ៉ាហ្គាយ

គូ​ដែរ​ត្រូវ​ប៉ះ​គ្នា​វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​ត្រូវ​លេង​ចាប់​ពី​ថ្ងៃ​ទី ២៨​តទៅ

  • ប្រេស៊ីល vs ប៉ារ៉ាហ្គាយ
  • វេណេហ្ស៊ុយអេឡា vs អាហ្សង់ទីន
  • កូឡុំប៊ី vs ឈីលី
  • អ៊ុយរុយហ្គាយ vs ប៉េរូ

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី