កីឡាករ​៥​រូប​ដែល​​អាច​ចូលរួម​ជាមួយ​ Liverpool នៅ​រដូវ​ក្ដៅ​នេះ​

  • 2019-06-25 02:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​កញ្ចប់​ថវិកា​ធំ​សម្បើម​សម្រាប់​ចំណាយ​ និង​ជា​ក្លឹប​មួយ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ទី​២​នៅ​ទ្វីប​អឺរ៉ុប​ Liverpool មាន​ក្រេឌីត​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​ទាក់ទាញ​កីឡាករ​ថ្មី​គឺ​ការ​ឈ្នះ​ Champions League របស់​ពួកគេ​។​

យ៉ាង​ណា​ទោះ​បី​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ទ្វារ​ជិត​មួយ​ខែ​ហើយ​ក្ដី​ ក៏​ Liverpool មិន​ទាន់​ទិញ​បាន​កីឡាករ​ថ្មី​ណា​មួយ​នៅ​ឡើយ​​​ ផ្ទុយ​ទៅ​វិញ​ក្លឹប​ជើង​ឯក​ទ្វីប​អឺរ៉ុប​មួយ​នេះ​បាន​បញ្ចេញ​កីឡាករ​២​រូប​រួច​ហើយ គឺ​ Daniel Sturridge និង​ Roberto Moreno។​

កាល​ពី​ពេល​ថ្មី​ៗ​ Jurgen Klopp ជា​អ្នក​ចាត់​ការ​ទូទៅ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ Liverpool នឹង​បន្ត​ចាយ​លុយ​ទិញ​កីឡាករ​ថ្លៃ​​បន្ថែម​ទៀត​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ក្លឹប​ធំ​ៗ​ ណា​មួយ​រដូវ​កាល​នេះ​ពួកគេ​ត្រូវ​លេង​ពាន​រហូត​ដល់​៧​ គឺ​ Community Shield, Super Cup, Club World Cup, League Cup, FA Cup, Premier League និង​ Champions League។

កីឡាករ​ដែល​ជា​គោលដៅ​របស់​ហង្ស​មាន​ដូចជា៖​

#៥ Nabil Fekir (ខ្សែ​បម្រើ​ Lyon)

#៤ Alex McCarthy (អ្នក​ចាំ​ទី​ Southampton)

#៣ Ryan Sessegnon (ខ្សែ​ការពារ​ឆ្វេង​ Fulham)

#២ Junior Firpo (ខ្សែ​ការពារ​កណ្ដាល​ Real Betis)

#១ Timo Werner (ខ្សែ​ប្រយុទ្ធ​ RB Leipzig)

ប្រភព៖ Goal   អត្ថបទ៖ រ័ត្ន