Hacker ម្នាក់ប្រើកុំព្យូទ័រតម្លៃ ៣៥ ដុល្លារ លុកលុយ NASA បានសម្រេច

  • 2019-06-25 06:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​ថ្ងៃ​ទី ១៨ មិថុនា​កន្លង​ទៅ​នេះ អង្គការ​ណាសា បាន​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​ថា​​ប្រព័ន្ធ Network របស់​ខ្លួន ត្រូវ​បាន​ Hacker ​ម្នាក់​ចូល​លុក​លុយ​។

Network ដែល​ត្រូវ​គេ​លុក​លុយ​គឺ​ស្ថិត​​នៅ​ផ្នែក​បន្ទប់ពិសោធន៍​​ Jet Propulsion របស់​ណាសា​ផ្ទាល់​តែ​ម្ដង។ ការ​លុកលុយ​នេះ​ដែរ ខាង Hacker បាន​ប្រើ​ប្រាស់​កូន​កុំព្យូទ័រ​តូច​​ម៉ូដែល Raspberry Pi ដែល​មាន​តម្លៃ​ត្រឹម ៣៥ ដុល្លារ​ប៉ុណ្ណោះ។

Raspberry Pi

Hacker ប្រើ​ប្រាស់​គណនី​ផ្ទៃ​ក្នុង​មួយ​​​ និង​ចូល​ទៅ​​កាន់​ Network ​រយៈពេល​ប្រមាណ ១០ ខែ​ឯណោះ។ ពេល​ស្ថិត​នៅ​ក្នុង​ Network នេះ Hacker រូប​នោះ​បាន​​ធ្វើ​ការ​ស្វែង​រក​ឯកសារ​ចំនួន ២៣ សំណុំ ដែល​មាន​ពីរ​សំណុំ​ផ្ទុក​នូវ​ព័ត៌មាន​អំពី​បេសកកម្ម​ភព​អង្គារ​នា​ពេល​បច្ចុប្បន្ន​នេះ។ Hacker បាន​​លួច​យក​ទិន្នន័យ​ដែល​មាន​ទំហំ​ប្រមាណ ៥០០ MB។

​​​​​​​គួរ​ដឹង​ថា​ការ​លុក​លុយ​នេះ​កើត​​មាន​ឡើង​តាំង​ពី​ខែ​មេសា​ ឆ្នាំ ២០១៨ មក​ម្ល៉េះ ហើយ​ទើប​តែ​ពេល​នេះ ណាសា បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ ឲ្យ​មហាជន​បាន​ដឹង៕​

ចុចអាន៖

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ សុខហេង