រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ៖ ខ្ញុំ​ត្រូវការ​ពាក់​អាវថ្មី​មិនមែន​អាវថ្មីមានប៉ះមុខប៉ះក្រោយទេ

  • 2019-06-25 08:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ​ថ្លែង​ថា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ផ្លូវ​ជាតិ​លេខ​២ និង​២២ ត្រូវ​ធ្វើការ​ឲ្យ​បាន​ដិត​ដល់ បើគ្មាន​គុណភាព​ក្រ​សួង​មិន​ទទួលនោះទេ។

(ឯកឧត្តម ស៊ុន ចាន់​ថុល នាពេលកន្លង​មក)

ឯកឧត្តម​រ​ដ្ឋ​មន្ត្រី​ក្រ​សួង​សាធារណការ ស៊ុន ចាន់ថុល​​ ថ្លែងបែប​ប្រៀប​ធៀប​ថា​លោកត្រូវ​ការ​ពាក់ អាវ​ថ្មី​៩​ឆ្នាំ មិនមែន​អាវ​ថ្មី​មាន​បំណះនោះទេ។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុងពិធី​ចុះ​ហត្ថលេខា​កិច្ច​សន្យា​សាងសង់​គម្រោង​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​ផ្លូវ​ជាតិលេខ២ និង​២២ នា​រសៀល​នេះ។

ឯកឧត្តមមានប្រ​សាសន៍ថា៖ «[...] ខ្ញុំអត់​ចង់បាន​អាវ​ប៉ះមុខ​ប៉ះក្រោយ​ទេ ខ្ញុំចង់បាន​អាវ​ថ្មី​ ហើយ​ខ្ញុំ​ចង់​ពាក់អាវថ្មីបាន​ប្រាំ​បួន​ឆ្នាំ Acបាន​ប្រាំ​បួន​ឆ្នាំ...​កុំ​ប៉ះអាវ​ខ្ញុំ មិនទាន់ពាក់​បាន​មួយ​ឆ្នាំ​ផង​ប៉ះអាវ​ខ្ញុំ​ ប៉ះមុខ ប៉ះក្រោយ ខ្ញុំសុំៗថាអ៊ីចឹង បញ្ជាក់គ្នា​អ៊ីចឹង»។

គម្រោងនេះ​ស្ថិត​នៅ​ក្រោម​គម្រោង​ឥណទាន​សប្បទាន​ពីធនាគារមួយ​របស់កូរ៉េ​នៃមូលនិធិសហប្រតិបត្តិការ​អភិវឌ្ឍសេដ្ឋកិច្ច​(EDCF)។

គួរ​បញ្ជាក់ថា​គម្រោងធ្វើ​ឲ្យ​ប្រ​សើរឡើង​ផ្លូវ​ជាតិ​លេខ​២ និង​២២​នេះ​ត្រូវ​ចំណាយ​ថវិកាសាងសង់​ជាង​៤៥​លាន​ដុល្លារ ដោយ​មិន​ទាន់គិត​ពី​ថវិកាបម្រុង និង​ត្រូវ​ចំណាយ​ពេល​សាង​សង់​ចំនួន​៣០​ខែ ហើយអាច​បើក​ការដ្ឋាន​នៅចុង​ឆ្នាំនេះ​៕

អត្ថបទ៖ ទូច សុខា