Chelsea ទទួល​បាន​ភ្លើងខៀវក្នុង​ការ​​ចរចា​គ្នា​ជាមួយ​ Lampard

  • 2019-06-25 11:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Derby County បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ក្លឹប​ Chelsea ឲ្យ​ចូល​ចរចា​ជាមួយ​អ្នក​ចាត់ការ​របស់​ខ្លួន​លោក Frank Lampard ហើយ។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​មាន​ខ្លឹមសារ​ថា​៖ " ក្លឹប​បាល់ទាត់​ Derby County អាច​បញ្ជាក់​បាន​ថា​ ខាង​ក្លឹប​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ក្លឹប​ Chelsea ដើម្បី​ពិភាក្សា​ជាមួយ​លោក Frank Lampard ទាក់ទង​នឹង​តំណែង​អ្នក​ចាត់ការ​របស់​ក្លឹប​ Chelsea ដែល​កំពុង​នៅ​ទំនេរ " ។

សេចក្ដីថ្លែងការណ៍​នោះ​បន្ត​ថា​៖ " ខាង​ក្លឹប​សង្ឃឹម​ថា​ ការ​អនុញ្ញាត​ដូច្នេះ​គឺ​ធ្វើ​ឲ្យ​ Chelsea អាច​បញ្ចប់​ការ​ចរចា​ជាមួយ​ Lampard បាន​ឆាប់ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lampard ទើប​តែ​ប្រឡូក​ក្នុង​ការងារ​បង្វឹក​ក្លឹប​តែ​មួយ​ឆ្នាំ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ដឹកនាំ​ក្នុង​វគ្គ​ Play-Off ប៉ះ​នឹង​ Aston Villa ដើម្បី​យក​កៅអី​នៅ​ Premier Leagueធ្វើ​ឲ្យ​ Chelsea ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ទោះ​ជា​បរាជ័យ​ក្នុង​ការ​ឡើង Premier League ក៏​ដោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម